
មហាព្រឹត្តិការណ៍ «សាទរកម្ពុជា» បាននិងកំពុងប្រព្រឹត្តទៅនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរការឆ្លងឆ្នាំថ្មី ឆ្នាំសាកល ២០២៤ ឈានចូល ២០២៥ ក៏ដូចជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដ៏ផូផង់ ដែលប្រជាពលរដ្ឋគ្រប់ៗរូបបង្ហាញពីមោទកភាពក្នុងនាមជាកូនខ្មែរ។
ក្នុងឱកាសនេះ កំពូលចុងភៅចំនួន ៣ រូបរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រួមមាន លោក ឃួន សំអន លោកស្រី លីម លីនដា និងកញ្ញា ប៉ិច ស្រីណុច ក៏បានចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ដែលជាផ្នែកមួយជំរុញវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។
វត្តមានរបស់ពួកគាត់ បានទទួលការរាក់ទាក់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើនរបស់កម្មវិធី MasterChef Cambodia នៃស្ថានីយទូរទស្សន៍ CTN ដែលនេះបានបង្ហាញពីប្រជាប្រិយភាពដ៏អស្ចារ្យរបស់កម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា រងើកភ្លើងនៅក្នុងផ្ទះបាយ MasterChef Cambodia មិនទាន់បញ្ចប់ទេ។ ទស្សនិកជនរបស់ CTN អាចទទួលបានដំណឹងថ្មីៗពីកម្មវិធីនេះ នាពេលខាងមុខ នៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៕
