×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សប្ដាហ៍ថ្មី ជម្លោះថ្មី នាយក្ដីហ៊ាននាំសង្សារមកដល់បន្ទប់ ធ្វើឱ្យគ្រប់គ្នាសម្រាកមិនកើត ក្នុងកម្មវិធី «សមរភូមិសំណើច»

កម្មវិធី «សមរភូមិសំណើច» ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា នឹងបន្តផ្ដល់នូវសំណើចជាមួយរឿងនឹកស្មានមិនដល់ដែលកើតឡើងនៅក្នុងក្លិបបាល់ទាត់ ផ្ការីកគ្រប់រដូវ នាសប្ដាហ៍ទី៥ ដែលនឹងចាក់ផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។

កាលពីសប្ដាហ៍មុន សូម្បីតែអ្នកអនាម័យក៏ហ៊ានស្ដីបន្ទោសឱ្យកីឡាករដែរ ព្រោះអាងខ្លួនជាខ្សែស្រឡាយរបស់គ្រូបង្វឹក ជីងចក់។ រីឯបញ្ហាមួយទៀត បានធ្វើឱ្យសង្រ្គាមក្នុងផ្ទះបាយផ្ទុះឡើង បង្កដោយ ស្រីតុ និងនាយក្រូច ដែលជាចុងភៅ មានចេតនាមិនល្អមិនបានប្រាប់កីឡាករជាមុនថា ម្ហូបដែលនៅលើតុ គឺសម្រាប់លក់នោះទេ នាំឱ្យកីឡាករមិនដឹង ហើយនាំគ្នាទទួលទាន បណ្ដាលឱ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

ក្នុងសប្តាហ៍នេះ នឹងមានភាពចលាចលបន្ថែមទៀតហើយ ព្រោះប្រធានក្រុមពែកមី ត្រូវរងបន្ទុកម្តងទៀត ខណៈមិត្តរួមក្រុមមានការឈ្លោះប្រកែកគ្នាសាជាថ្មី នៅក្នុងការរស់នៅក្រោមដំបូលផ្ទះតែមួយ ហើយនាយក្ដី ហ៊ាននាំសង្សារចូលដល់បន្ទប់របស់ពួកគេ និងប្រព្រឹត្តទង្វើដែលនាំឱ្យគ្រប់គ្នាមិនអាចសម្រាកបាន។ ចំណែក នាយគ្រឿន ដែលជាសន្តិសុខស្ដីឱ្យគេមិនសំចៃមាត់ នឹងមានរឿងត្រូវដោះស្រាយជាមួយអ្នកដែលបំពានវិន័យក្លិប មិនដឹងថារឿងរ៉ាវនោះនឹងទៅជាយ៉ាងណាឡើយ។

ដូច្នេះ សូមរង់ចាំទស្សនាសប្ដាហ៍ទី៥ នៃកម្មវិធី «សមរភូមិសំណើច» ដែលចាក់ផ្សាយនាថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង