×

បែកគ្នាយូរពី CTN កំពូលចុងភៅ លីម លីនដា ផ្ដល់កាដូឆ្នាំថ្មីដល់ Fan Fan នៅក្នុងវីឌីអូថ្មីរបស់ MasterChef Cambodia

ចាប់ផ្ដើមឆ្នាំ ២០២៥ ភ្លាម កំពូលចុងភៅ លីម លីនដា នៃកម្មវិធី MasterChef Cambodia បានបង្ហាញខ្លួននៅក្នុងវីឌីអូថ្មី ដើម្បីបង្រៀនពីការចម្អិនម្ហូបមួយចានដែលមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកទទួលទាន។ មុខម្ហូបពិសេសនោះ គឺ ស្ដេកត្រីសាលម៉ុនជាមួយទឹកជ្រលក់ផាសិន។

វីឌីអូនេះ បានផ្ដល់ចំណេះដឹងជាច្រើន ទាក់ទងនឹងវិធីចម្អិន ស្ដេកត្រីសាលម៉ុនជាមួយទឹកជ្រលក់ផាសិន ព្រមទាំងអត្ថប្រយោជន៍សុខភាពរបស់វា ពីសំណាក់អតីតបេក្ខនារីដ៏ពូកែម្នាក់របស់ MasterChef Cambodia រដូវកាលទី៣។

ត្រីសាលម៉ុន គឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់សុខភាពបេះដូង មុខងារខួរក្បាល និងកាត់បន្ថយការរលាក។ ជាមួយផ្លែផាសិន វាមានផ្ទុកវីតាមីន C ខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលគ្នាពួកវាបានផ្ដល់នូវអាហារូបត្ថម្ភជាច្រើន។

ការវិលត្រឡប់របស់លីនដា បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបញ្ចប់កាលពីខែវិច្ឆិកា ឆ្នាំមុន។ បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia បានឱ្យដឹងថា កម្មវិធីនេះនឹងមានអ្វីថ្មីសម្រាប់ទស្សនិកជន នាពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង