×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Pep Guardiola ថា សោកស្តាយដែលអោយខ្សែការពារ Jesús Navas ចាកចេញពី Man City

សារព័ត៌មាន Daily mail បានសម្រង់សម្តី គ្រូបង្វឹកលោក Pep Guardiola ដែលបានរំឮកដល់អតីតកាល និង បានសម្តែងការសោកស្តាយចំពោះការអនុញ្ញាតអោយខ្សែការពារ Jesús Navas ចាកចេញពីការបង្វឹកក្រោមការដឹកនាំរបស់លោកនៅ Man City។

គ្រូបង្វឹកសញ្ជាតិអេស្បាញបានផ្ញើសារទៅកាន់ Jesús Navas បន្ទាប់ពីរូបគេបានប្រកាសចូលនិវត្តន៍។ លោក Pep Guardiola ធ្លាប់រួមការងារជាមួយ Navas នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ដោយកីឡាកររូបនេះលេងអោយ Man City នៅចន្លោះឆ្នាំ ២០១៣ ដល់ ២០១៧ មានន័យថាទោះបីរយៈពេល៤ឆ្នាំនៅរួមរស់ក្នុងកីឡដ្ឋាន Etihad ប៉ុន្តែ Nanas និង លោក Pep Guadiola មិនបានចំណាយពេលជាមួយគ្នាច្រើនពេកទេពោលគឺបានត្រឹមតែ ១៨១៤នាទីប៉ុណ្ណោះក្នុងចំណោម ៣៦ប្រកួត ក៏ព្រោះតែលោក Pep បានផ្លាស់មកកាន់ទឹកដី Etihad នៅឆ្នាំ២០១៦ហើយ Navas ក៏ចាកចេញទៅនៅឆ្នាំ២០១៧ ដោយទៅចូលរួមជាមួយ Sevilla ។

គ្រូបង្វឹកវ័យ៥៣ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថា “អ្នកមិនដឹងថាខ្ញុំសោកស្តាយប៉ុណ្ណាទេដែលអោយ Jesús Navas ចាកចេញទៅ។ ខ្ញុំស្រលាញ់និងចង់អោយគេស្នាក់នៅទីនេះអោយបានយូរ ប៉ុន្តែពេលខ្លះខ្ញុំធ្វើខុស ខ្ញុំក៏មិនបានពិចារណាអោយបានដិតដល់ដូចគ្នា។”

ដោយឡែក អំឡុងរយៈពេលលេងអោយ Man City នោះ Jesús Navas បានជួយក្លិបឈ្នះពានរង្វាន់ Premier League ១ដង និង EFL Cup ២ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង