
ទីក្រុងភ្នំពេញ ត្រូវបានគេដាក់ថាជាគោលដៅទេសចរណ៍មានតម្លៃសមរម្យបំផុតនៅទ្វីបអាស៊ី សម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំសាកល ដោយគេហទំព័រទេសចរណ៍ដ៏ល្បី Agoda ដោយនាំមុខទីក្រុងហាណូយ នៃប្រទេសវៀតណាម និងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃផ្អែកលើតម្លៃបន្ទប់ស្នាក់នៅជាមធ្យម ដែលរាជធានីរបស់ប្រទេសកម្ពុជា ជាទីកន្លែងមានតម្លៃសមរម្យបំផុតសម្រាប់ភ្ញៀវទេសចរ។
នាយករបស់ Agoda ប្រចាំប្រទេសវៀតណាម និងឥណ្ឌូចិន លោក Lam Vu បានសរសើររាជធានីភ្នំពេញសម្រាប់ភាពចម្រុះនៃវប្បធម៌ កន្លែងជួបជុំកម្សាន្តដ៏រស់រវើកជាច្រើនតាមដងផ្លូវ កាំជ្រួចនៅតាមមាត់ទន្លេ និងការស្នាក់នៅតម្លៃសមរម្យ។
នៅថ្ងៃចូលឆ្នាំសាកល ឆ្នាំ២០២៥ ទីក្រុងភ្នំពេញបានទាក់ទាញភ្ញៀវទេសចរជាង ១,៥ លាននាក់ ជាមួយនឹងតម្លៃបន្ទប់សណ្ឋាគារជាមធ្យម ៦៧ ដុល្លារអាមេរិក ទាបជាងទីក្រុងហាណូយ (៧៩ ដុល្លារ) និងហ្សាកាតា (៩៧ ដុល្លារ)។
ភ្ញៀវទេសចរអន្តរជាតិជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ចំពោះការប្រារព្ធព្រឹត្តិការណ៍សាទរកម្ពុជា ដែលមានជាលើកទីមួយ។ ការស្ទង់មតិរបស់ Agoda គូសបញ្ជាក់អំពីការកើនឡើងនៃប្រជាប្រិយភាពនៃរាជធានីភ្នំពេញ ដែលផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែប៕

