×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man UTD មិនរំពឹងនាំចូលកីឡាករថ្មី ដោយចង់បន្តប្រើប្រាស់កីឡាករមានស្រាប់

គ្រូបង្វឹក Man UTD លោក Ruben Amorim បាននិយាយថា លោកមិនរំពឹងលើការនាំចូលកីឡាករថ្មី ហើយទទូចចង់បន្តប្រើប្រាស់ និងអភិវឌ្ឈន៍ប្រព័ន្ធលេងទៅកាន់កីឡាករដែលមានស្រាប់។

ទីផ្សារដោះដូរកីឡាករនៅក្នុងខែមករា ឆ្នាំ ២០២៥ ចាប់ផ្តើមបើកនៅតាមលីគបាល់ទាត់តំបន់អឹរ៉ុប ជាពិសេសប្រទេសអង់គ្លេស ខណៈទីផ្សារដោះដូរពាក់កណ្តាលរដូវកាលជាពេលវេលា សម្រាប់ក្រុមផ្លាស់ប្តូរសមាសភាពកីឡាករ និងពង្រឹងក្រុមឡើងវិញ ប៉ុន្តែលោក Ruben Amorim នឹងមិនប្រើប្រាស់ឱកាសនេះទេ។

បន្ទាប់ពីចាញ់ក្រោមថ្វីជើង Newcastle United ក្នុងកីឡដ្ឋាន Old Trafford នៅការប្រកួតចុងក្រោយឆ្នាំ ២០២៤ ធ្វើអោយ Man UTD រងបរាជ័យក្នុងក្របខណ្ឌ Premier League ចំនួន៤លើក ជាប់គ្នា។ ក្រុមធ្លាក់ទៅឈរលេខ ១៤ ក្នុងតារាង និងមានគម្លាតពិន្ទុត្រឹមតែ ៧ពិន្ទុ ពីតំបន់កាត់ចោលបាតតារាង។ បញ្ហាចម្បងដែលលោក Ruben Amorim ជួបប្រទះ ចាប់ពីមកដឹកនាំក្រុម នោះគឺបញ្ហាកីឡាករមិនអាចចាប់យកប្រព័ន្ធលេង ទម្រង់ ៣-៤-៣ បានក្នុងពេលខ្លី ។ ខណៈទីផ្សារដោះដូរឈានចូលមកដល ទោះយ៉ាងណា បុរសវ័យ ៣៩ឆ្នាំថា ខ្លួនមិនរំពឹងចាយលុយក្លិប លើការផ្ទេរយកកីឡាករថ្មីឡើយ។

លោក Amorim បាននិយាយថា “យើងមិនមានឱកាសល្អ នៅក្នុងខែមករានេះ ។ វាមិនជារឿងធំនោះទេ ខ្ញុំក៏មិនមកទីនេះ ហើយខ្ញុំអាចចំណាយលុយច្រើនយ៉ាងណានោះទេ តែគឺផ្លាស់ប្តូរក្រុមទាំងអស់។ ខ្ញុំត្រូវប្រើគំនិតរបស់ខ្ញុំ ប្រសិនបើខ្ញុំត្រូវតែផ្លាស់ប្តូរការលេងរហូតនោះ គឺនឹងកាន់តែអាក្រក់ តែខ្ញុំដឹងថា វាពិបាក ព្រោះពួកគេចំណាយពេល ២ឆ្នាំ លេងទម្រង់តែមួយ។”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង