×

រីករាយថ្ងៃកំណើត! Chef លីនដា ទទួលបានការជូនពរដ៏កក់ក្តៅពីអ្នកគាំទ្រ

Chef លីម លីនដា នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានទទួលការជូនពរដ៏កក់ក្ដៅពីសំណាក់ Fan Fan នាឱកាសថ្ងៃខួបកំណើត នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។

នៅវ័យ ៤៩ ឆ្នាំកាលពីអំឡុងពេលប្រកួតក្នុងផ្ទះបាយ MasterChef លីនដា បានធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ជាមួយនឹងជំនាញធ្វើម្ហូបដ៏ប៉ិនប្រសប់ សម្រស់ក្មេងជាងវ័យ និងការបង្ហាញពីភាពជារៀមច្បងដ៏គួរឱ្យគោរពម្នាក់នៅក្នុងកម្មវិធី។

ក្នុងឱកាសថ្ងៃពិសេសនេះ អ្នកគាំទ្របានជូនពរអតីតបេក្ខនារី Top 2 របស់រដូវកាលទី៣ ឱ្យទទួលបានជោគជ័យ និងមានសម្រស់កាន់តែស្រស់ស្អាត ដោយក្នុងនោះក៏ឃើញមានម្ចាស់ពាន MasterChef រដូវកាលមុនៗ ដូចជា លោក ឃួន សំអន និង កញ្ញា ប៉ិច ស្រីណុច ផងដែរ។

លីនដា ទទួលបានការគោរពស្រឡាញ់ពីសំណាក់អ្នកគាំទ្រជាច្រើនរបស់ MasterChef Cambodia ដោយសារកិច្ចការសប្បុរសជាច្រើនកន្លងមកដើម្បីរួមចំណែកជួយដល់សង្គមរបស់យើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង