
ព្រឹត្តិការណ៍ដែលមិនគួរមើលរំលងសម្រាប់ទស្សនិកជនដ៏ស្មោះស្ម័គ្រទាំងអស់របស់ MasterChef ! សន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៤រសៀលតទៅ នៅផ្សារទំនើប ជីបម៉ុង ២៧១មេហ្គាម៉ល។ ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើហ្វេសបុកផេកផ្លូវការរបស់ MasterChef Cambodia និង CTN ដែលអ្នកគាំទ្រទូទាំងប្រទេសអាចចូលទស្សនាបាន។
សន្និសីទសារព័ត៌មាននេះ នឹងផ្ដល់នូវព័ត៌មានលម្អិតស្ដីពីកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CBS និងក្រុមហ៊ុន KHB ដែលជាដៃគូឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធី ព្រមទាំងគណៈកម្មការរបស់កម្មវិធី និងអតីតបេក្ខជនកាលពីរដូវកាលទី៣ នឹងមកជួបជុំគ្នាដើម្បីចែករំលែកចក្ខុវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការជំរុញលើកស្ទួយអ្នកដែលមានទេពកោសល្យក្នុងការចម្អិនម្ហូបនៅក្នុងប្រទេសកម្ពុជា។
អ្នកគាំទ្រដែលនៅទីតាំងផ្ទាល់ ក៏នឹងមានឱកាសដើម្បីថតរូបស្អាតៗជាមួយ គណៈកម្មការ និងអតីតបេក្ខជន MasterChef ដែលចូលរួម ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ដូច្នេះ កុំឱ្យឱកាសដ័ពិសេសនេះកន្លងផុតទៅឱ្យសោះ! ត្រៀមខ្លួនសម្រាប់រដូវកាលទី៤ នៃការប្រកួតចម្អិនម្ហូបដ៏រំភើប និងអស្ចារ្យបំផុតនៅក្នុងប្រទេសកម្ពុជា!