×

មេ Facebook ប្រកាសពីការផ្លាស់ប្តូរសំខាន់ៗចំពោះគោលការណ៍ និងប្រតិបត្តិការមាតិការបស់ Meta

នៅក្នុងវីឌីអូ ដែលបានបង្ហោះនៅលើ Facebook និងអត្ថបទដែលបានបង្ហោះទៅកាន់ Threads ថ្មីៗនេះ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីការផ្លាស់ប្តូរសំខាន់ៗចំពោះគោលការណ៍ និងប្រតិបត្តិការមាតិការបស់ Meta

ការផ្លាស់ប្តូរគោលការណ៍សំខាន់ៗដែលបានប្រកាសរួមមាន៖ ការលុបបំបាត់អ្នកត្រួតពិនិត្យការពិត (Fact checker) ហើយជំនួសដោយប្រព័ន្ធ កំណត់ចំណាំសហគមន៍ស្រដៀងទៅនឹង X (អតីត Twitter), គោលការណ៍នៃខ្លឹមសារ ធ្វើឱ្យសាមញ្ញដោយដកការរឹតបន្តឹងមួយចំនួនលើប្រធានបទដូចជា អន្តោប្រវេសន៍ និងយេនឌ័រ, ការផ្លាស់ប្តូរវិធីសាស្រ្តអនុវត្តចំពោះការបំពានគោលការណ៍៖ កាត់បន្ថយការប្រើប្រាស់ Filter Ai ស្វ័យប្រវត្តិ (ប្រព័ន្ធចាប់កំហុស), ការលុប Content ចេញផ្តោតលើការរំលោភសិទ្ធិធ្ងន់ធ្ងរ និងខុសច្បាប់តែប៉ុណ្ណោះ, និងការរំលោភសិទ្ធិកម្រិតស្រាល នឹងត្រូវបានដោះស្រាយតាមរយៈការរាយការណ៍ពីអ្នកប្រើប្រាស់ផ្ទាល់ (Facebook Report)

Zuckerberg និយាយថាគាត់គ្រោងនឹងធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump ដើម្បីប្រឆាំងនឹងសម្ពាធ “ការត្រួតពិនិត្យ (Censorship)” ជាសាកល។ គាត់បានអះអាងអំពីសម្ពាធដែលកំពុងកើនឡើងក្នុងតំបន់ជាច្រើនរួមមាន៖ ចំនួនច្បាប់កើនឡើងឥតឈប់ឈររបស់អឺរ៉ុប ការដាក់ពិរុទ្ធភាពជាស្ថាប័ន; តុលាការសម្ងាត់នៅអាមេរិកឡាទីនដែល “ដែលអាចបញ្ជាក្រុមហ៊ុនឱ្យដកអ្វីៗដោយស្ងៀមស្ងាត់”;
និងការចាប់ពិរុទ្ធរបស់ចិន។

លោកបានអះអាងបន្ថែមទៀតថា មធ្យោបាយតែមួយគត់ដែល Meta “អាចរុញច្រានលើនិន្នាការពិភពលោកនេះ គឺដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនោះជាមូលហេតុដែលវាមានការលំបាកខ្លាំងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានជំរុញឱ្យមានការត្រួតពិនិត្យ (Censorship) នេះផងដែរ។

ការផ្លាស់ប្តូរគោលការណ៍របស់ Meta គឺដើម្បីស្តារឡើងវិញនូវសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី នៅលើបណ្តាយសង្គម Facebook, Instagram និង Threads Platform ជាដើម។ វានឹងនាំទៅរកតុល្យភាពល្អប្រសើរជាងមុនរវាងសេរីភាពនៃការបញ្ចេញមតិ និងសុវត្ថិភាពសហគមន៍ Facebook ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង