×

តស់មកដឹងប៉ុន្មានចំណុចនេះ អាចជួយឱ្យអ្នកជាប់ពេលដាក់ពាក្យចូល MasterChef Cambodia រដូវកាលទី៤

កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជននៅខេត្តស្វាយរៀង នៅលើសួនច្បារមាត់ទន្លេវៃគោ នាថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។  អ្នកស្រឡាញ់ការចម្អិនជាច្រើនដែលមានបំណងដាក់ពាក្យ កំពុងមានចម្ងល់ថាតើត្រូវធ្វើយ៉ាងណាដើម្បីអាចជាប់នៅដំណាក់កាលនេះ។ ដូច្នេះ ថ្ងៃនេះ Plus KH នឹងបង្ហើបពីគន្លឹះសំខាន់ៗ ៥ចំណុច ដើម្បីបង្ហាញដល់ប្រិយមិត្តដែលមានបំណងចូលរួមក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។

. ច្នៃប្រឌីតមុខម្ហូបរបស់អ្នក៖ បង្កើតមុខម្ហូបដែលជា Signature របស់អ្នកដើម្បីយកមកដាក់ពាក្យ។ វានឹងធ្វើឱ្យគណៈកម្មការមានការចាប់អារម្មណ៍ ក្នុងអំឡុងពេលដំណើរការនៃការវិនិច្ឆ័យលើមុខម្ហូបរបស់អ្នក។

២. មានការរៀបចំចានបានល្អ៖ ស្រាវជ្រាវពីការរៀបចំចាន ដែលសក្តិសមជាមួយនឹងមុខម្ហូបរបស់អ្នក ដែលអាចធ្វើឱ្យមានភាពទាក់ទងដល់អ្នកវិនិច្ឆ័យ។

. មានភាពជឿជាក់ និងការប្តេជ្ញាចិត្ត៖ បង្ហាញពីភាពជឿជាក់របស់អ្នក និងការតាំងចិត្តរបស់អ្នកដើម្បីជោគជ័យក្នុងការប្រកួតប្រជែង។ ហើយត្រូវមានទំនុកចិត្ត និងចំណង់ចំណូលចិត្តនៅក្នុងការចម្អិនម្ហូបពិតប្រាកដ។

. ធ្វើជាខ្លួនអ្នក៖ ក្រុមការងារ MasterChef Cambodia ស្វែងរកបុគ្គលពិតប្រាកដ និងមានភាពប្លែកពីបេក្ខជនដទៃ។ កុំខ្លាចនៅក្នុងការធ្វើអ្វីដែលជាខ្លួនអ្នក និងមានភាពស្មោះត្រង់ជាមួយក្រុមការងារ។

. ត្រៀមខ្លួនសម្រាប់ការសម្ភាស៖ បេក្ខជននឹងទទួលការសម្ភាសពីក្រុមការងារ MasterChef Cambodia ដូច្នេះត្រូវត្រៀមខ្លួនដើម្បីនិយាយអំពីប្រវត្តិនៃការធ្វើម្ហូប អ្នកណាជាអ្នកជំរុញឱ្យអ្នកស្រឡាញ់ការចម្អិន និងមូលហេតុដែលអ្នកចង់ចូលរួមក្នុងកម្មវិធី។

ចំពោះលក្ខខណ្ឌទូទៅសម្រាប់ចូលរួមការប្រកួត៖
មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥,
ត្រូវមានសញ្ជាតិខ្មែរ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា,
មិនមែនជាចុងភៅអាជីព កូនកាំបិត ឬជាសិស្សដែលធ្លាប់និងកំពុងរៀនជំនាញធ្វើម្ហូបនោះទេ,
ត្រូវមានពេលគ្រប់គ្រាន់សម្រាប់កាលវិភាគថត និងការផលិតរបស់កម្មវិធីដែលបានកំណត់,
និង មិនធ្លាប់មាន ឬជាប់ពាក់ព័ន្ធជាមួយបទល្មើសណាមួយឡើយ។

លោកអ្នកអាចតាមដានព័ត៌មាននានានៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង