
កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានបើកចំហរចំពោះការចូលរួមរបស់អ្នកដាក់ពាក្យមកពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចូលរួមសាកល្បងបញ្ចេញស្នាដៃក្នុងការចម្អិន។ នេះបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់កម្មវិធីរបស់ស្ថានីយទូរទស្សន៍ CTN មួយនេះ ដែលបង្ហាញពីការទទួលយកនូវភាពចម្រុះនៅក្នុងកម្មវិធី។

ជាការពិត កម្មវិធី MasterChef Cambodia បានបើកចំហរសម្រាប់អ្នកដាក់ពាក្យដែលកាន់សាសនាឥស្លាមផងដែរ។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅ មានអ្នកដាក់ពាក្យដែលជាសាសនិកឥស្លាម បានចូលរួមក្នុងការយកម្ហូបរបស់ពួកគេ មកកាន់តុរបស់អ្នកវិនិច្ឆ័យរបស់ MasterChef Cambodia រដូវកាលទី៤ លើទីតាំងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល រាជធានីភ្នំពេញ។ អំឡុងពេលនោះ ក្រុមការងារ MasterChef បានស្វាគមន៍ពួកគាត់យ៉ាងកក់ក្ដៅសម្រាប់ការបង្ហាញពីបំណងក្នុងការចូលរួមប្រកួតក្នុងកម្មវិធីកម្រិតពិភពលោកមួយនេះ ដែលនាំមកជូនដោយក្រុមហ៊ុន CBS និងមានដៃគូឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

កម្មវិធី MasterChef Cambodia បានលើកទឹកចិត្តអ្នកចម្អិនតាមផ្ទះមកពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមដាក់ពាក្យ ដើម្បីមានឱកាសចូលរួមក្នុងការប្រកួតប្រជែង។ សម្រាប់ព័ត៌មានផ្សេងៗ ជុំវិញការដាក់ពាក្យនៅទីតាំងបន្ទាប់ សូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia៖ https://www.facebook.com/MasterChefCambodiaCTN៕
