ចុងភៅតាមផ្ទះដែលស្ថិតនៅខេត្តសៀមរាប និងខេត្តក្បែរៗខេត្តសៀមរាប គួរដឹងដើម្បីកុំឱ្យខកខាន! ក្រុមការងាររបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងទៅដល់ទីតាំងសួនហាត់ប្រាណជាប់មាត់ស្ទឹងសៀមរាប ដើម្បីរង់ចាំទទួលពាក្យរបស់បេក្ខជនទាំងឡាយដែលមានបំណងចូលរួមបង្ហាញពីទេព្យកោសល្យចម្អិនរបស់ខ្លួន នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ទី ១៨ និង ១៩ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ ព្រឹកតទៅ។
នេះជាឱកាសដ៏កម្រសម្រាប់អ្នកចម្អិនតាមផ្ទះនៅខេត្តសៀមរាប និងខេត្តក្បែរៗខេត្តសៀមរាប ក្នុងការបង្ហាញពីជំនាញធ្វើម្ហូបរបស់ខ្លួន និងមានឱកាសចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីកម្រិតពិភពលោករបស់ស្ថានីយទូរទស្សន៍ CTN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ មិនថាអ្នកមកពីខេត្តសៀមរាប ឬខេត្តដែលនៅជិតខេត្តសៀមរាបនោះទេ សូមកុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ!
សូមនាំយកនូវម្ហូបមួយចានដ៏ល្អបំផុតរបស់អ្នកដែលបង្ហាញពីចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់អ្នក ដើម្បីបោះជំហានឆ្ពោះទៅរកការក្លាយជាបេក្ខជន MasterChef Cambodia បន្ទាប់!
ព័ត៌មានលម្អិតនានា សូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN ៕