កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា នឹងបន្តផ្ដល់នូវភាពសប្បាយរីករាយជូនដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ។ ក្នុងរយៈពេល៦សប្ដាហ៍កន្លងទៅ ក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវបានជួបនូវបញ្ហាមិនចេះចប់ ការបំពានវិន័យ និងភាពតានតឹងរវាងបុគ្គលិកនិងកីឡាករក្នុងក្រុម បណ្ដាលឱ្យប្រធានក្រុម បានដើរចេញពីក្រុម។
បញ្ហាជាមួយសន្តិសុខ ល្បែងស៊ីសង និងការឈ្លោះប្រកែកគ្នាញឹកញាប់ បានធ្វើឱ្យនាយ ពែក់មី បោះបង់សិទ្ធិជាប្រធានក្រុមរបស់ខ្លួន និងបានវេចបង្វេចដើរចេញពីក្លិប ដែលធ្វើឱ្យគ្រូបង្វឹកជីងចក់ សម្រេចចិត្តភ្លាមៗដើម្បីតែងតាំងនាយសុបិន្ត ដែលជាអ្នកអនាម័យ និងត្រូវជាសាច់ញាតិរបស់ខ្លួន មកធ្វើជាជំនួយការផ្ទាល់របស់ខ្លួន មានតួនាទីជំនួសនាយពែកមី។
ប្រធានក្លិបមានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើដែលមិនបានពិភាក្សាជាមួួយគាត់នេះ។ ប៉ុន្តែមានមនុស្សម្នាក់ បានបញ្ចុះបញ្ចូលឱ្យនាយពែកមីត្រឡប់មក។ មិនដឹងថាជនអាថ៌កំបាំងម្នាក់នោះ បាននិយាយអ្វីខ្លះទើបអាចបញ្ចុះបញ្ចូលឱ្យប្រធានក្រុមវិលត្រឡប់មកវិញនោះឡើយ។ ចំណែក ចន្ថា ដែលជាអ្នកលក់ដ៏ស្រស់ស្អាត បានសុំនាយពែកមីធ្វើជាពូថែមទៀត ច្បាស់ជាធ្វើឱ្យគ្រូបង្វឹក និងបុគ្គលិកដែលជាបងប្អូនរបស់នាង មិនពេញចិត្តនោះទេ។
។ តើការវិលត្រឡប់របស់នាយ ពែកមី នឹងធ្វើឱ្យក្លិបមានសណ្តាប់ធ្នាប់ឡើងវិញ ឬកាន់តែមានភាពវឹកវរបន្ថែមទៀត?
ដូច្នេះ សូមរង់ចាំតាមដានរឿងរ៉ាវទាំងនេះ នៅក្នុងកម្មវិធី សមរភូមិសំណើច នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!