×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចំណងស្នេហារបស់គ្រូបង្វឹក Man City និងភរិយាឈានដល់ផ្លូវបំបែក

ចំណងស្នេហារបស់គ្រូបង្វឹក Man City លោក Pep Guardiola និងភរិយាអ្នកស្រី Cristina Serra បានសម្រេចដើរដល់ផ្លូវបំបែក បន្ទាប់ពីរួមរស់នឹងគ្នាអស់រយៈពេលជាង៣ទសវត្សរ៍។

អ្នកទាំងពីរបានរស់នៅបែកគ្នាជិត៥ឆ្នាំមកហើយ ដោយអ្នកស្រី Serra ផ្លាស់ទៅរស់នៅទីក្រុងBarcelona ប្រទេសអេស្ប៉ាញ ដើម្បីគ្រប់គ្រងក្រុមហ៊ុនម៉ូដរបស់ខ្លួន ខណៈលោក Pep Guardiola រស់នៅទីក្រុង Manchester ប្រទេសអង់គ្លេស។

ប្តីប្រពន្ធមួយគូនេះ ផ្តើមស្នេហ៍គ្រាដំបូងនៅឆ្នាំ ១៩៩៤ គ្រាដែលលោក Pep Guardiola នៅជាកីឡាករវ័យ២៣ឆ្នាំរបស់ Barcelona ហើយអ្នកស្រី Serra មានវ័យ២០ឆ្នាំ។ អ្នកទាំងពីរបានរៀបការនៅក្នុងឆ្នាំ ២០១៤ ដោយមានកូនប្រុសស្រីចំនួន៣នាក់។

ទោះបីជារស់នៅបែកគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំង២ នៅតែរក្សាទំនាក់ទំនងជិតស្និត និងតែងតែត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាសាធារណៈផងដែរ។

របាយការណ៍ជាច្រើនបង្ហាញថា លោក Pep Guardiola និងអ្នកស្រី Cristina Serra បានសម្រេចចិត្តបែកគ្នា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយរក្សាព័ត៌មានជាឯកជន លើកលែងតែសមាជិកគ្រួសារជិតស្និទ្ធបំផុត។ ការបែកគ្នានេះ កើតឡើងដោយសារតែលោក Pep Guardiola គឺជាមនុស្សវក់នឹងការងារខ្លាំង ហើយនៅតែបន្តការងារដឹកនាំដ៏យូរបំផុតជាមួយ Man City៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង