អ្នកចម្អិនតាមផ្ទះ និងទស្សនិកជនអ្នកគាំទ្រកម្មវិធី MasterChef Cambodia នឹងទទួលបានឱកាសដ៏ពិសេសក្នុងការជួបជាមួយ Idol ស្រីនាង ដែលជាបេក្ខនារីនៃរដូវកាលទី៣ ដែលត្រៀមនឹងមានអ្វីពិសេសដើម្បីយកមកចែកជូនទស្សនិកជន នៅសួនជាប់មាត់ស្ទឹងសៀមរាប អំឡុងពេលដាក់និងទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef រដូវកាលទី៤។ ការទទួលនិងដាក់ពាក្យរបស់បេក្ខជន នឹងចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច។
ជាកម្មវិធីពិសេស បេក្ខនារី រដូវកាលទី៣ ស្រីនាង នឹងមកបញ្ចេញថ្វីដៃចម្អិនសាជាថ្មីជូនទស្សនិកជនទស្សនា នៅម៉ោង ៤ រសៀល នាថ្ងៃទី១៨ ខែមករា។ នេះជាឱកាសរបស់អ្នកចម្អិនតាមផ្ទះ និងអ្នកគាំទ្ររបស់ស្រីនាង ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ស្អាតៗជាមួយ Idol និងរៀនពីរបៀបចម្អិនរបស់ស្រីនាង ដែលជាអ្នកខេត្តសៀមរាបផ្ទាល់តែម្ដង។
កុំអោយឱកាសនេះកន្លងផុតទៅ មកជួប Idol នៅសួនជាប់មាត់ស្ទឹងសៀមរាប! ចំពោះអ្នកមកដាក់ពាក្យ ត្រូវត្រៀមម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ ដើម្បីដាក់ឱ្យក្រុមការងារ MasterChef Cambodia ធ្វើការវិនិច្ឆ័យ និងត្រៀមខ្លួនសម្រាប់ការសម្ភាសនានា ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យម្ហូបអាហាររបស់ខ្មែរ តាមរយៈផេកផ្លូវការរបស់ MasterChef Cambodia ៕