ក្រុមការងារ MasterChef Cambodia រដូវកាលទី៤ សូមគោរពអរគុណ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ចំពោះការឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមទស្សនាទីតាំងនៃការចុះឈ្មោះរបស់កម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia រដូវកាលទី៤ ដែលកំពុងប្រព្រឹត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥។
នេះបានឆ្លុះបញ្ចាំងពីការគាំទ្រដ៏សំខាន់ពីថ្នាក់ដឹកនាំទាំងពីរ ចំពោះកម្មវិធី MasterChef Cambodia ដែលជាឯកអគ្គរាជទូតវប្បធម៌ ដែលចូលរួមផ្សព្វផ្សាយពីវិស័យម្ហូបអាហាររបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកស្ទួយដើម្បីជំរុញដល់ទេសចរណ៍។
ការទទួលនិងដាក់ពាក្យរបស់បេក្ខជន ប្រព្រឹត្តទៅ នៅសួនជាប់មាត់ស្ទឹងសៀមរាប ចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច៕