ខេត្តសៀមរាប និងរាជធានីភ្នំពេញ បានស្ថិតនៅក្នុងបញ្ជី Travelers’ Choice Awards Best of The Best 2025 របស់គេហទំព័រទេសចរណ៍ដ៏ល្បី Tripadvisor ។
ពានរង្វាន់ Travelers’ Choice Awards Best of The Best 2025 បានផ្ដល់ចំណាត់ថ្នាក់ដល់តំបន់ទេសចរណ៍ទាំង ២៥ នៅតំបន់អាស៊ី ក្នុងនោះ ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៥ ស្របពេលដែល រាជធានីភ្នំពេញ ជាប់នៅចំណាត់ថ្នាក់លេខ១៨ សម្រាប់ការទទួលស្គាល់តំបន់ទាំងពីរជាទីកន្លែងកម្សាន្តដ៏ល្អបំផុត សម្រាប់ឆ្នាំ២០២៥ នៅទ្វីបអាស៊ី។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលត្រូវបានគេហទំព័រ Tripadvisor ដាក់បញ្ចូលទៅក្នុងបញ្ជីទីកន្លែងកម្សាន្តដ៏ល្អបំផុត សម្រាប់ឆ្នាំ២០២៥ នៅតំបន់អាស៊ី ផងដែរ៕