×

កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

អ្នកចម្អិនតាមផ្ទះ និងទស្សនិកជនដែលជាអ្នកគាំទ្រកម្មវិធី MasterChef Cambodia នឹងទទួលបានឱកាសដ៏ពិសេសក្នុងការជួបជាមួយលោក វីល្លៀម ដែលជាបេក្ខជននៃរដូវកាលទី៣ ដែលត្រៀមនឹងមានការចម្អិនមុខម្ហូបពិសេសដើម្បីយកមកបង្ហាញជូនទស្សនិកជន នៅសួនមាត់ទន្លេ ទល់មុខសាលារៀនដីដុះ ខេត្តកំពង់ចាម អំឡុងពេលដាក់និងទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef រដូវកាលទី៤។ ការទទួលនិងដាក់ពាក្យរបស់បេក្ខជន នឹងចាប់ផ្ដើមពីថ្ងៃទី ២៥–២៦ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច។


ក្នុងឱកាសដ៏ពិសេសនេះ អតីតបេក្ខជន រដូវកាលទី៣ លោកវីល្លៀម នឹងមកបញ្ចេញថ្វីដៃចម្អិនសាជាថ្មីជូនទស្សនិកជនទស្សនា ដែលនឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ផងដែរ។ នេះជាឱកាសរបស់អ្នកចម្អិនតាមផ្ទះ និងអ្នកគាំទ្ររបស់លោក វីល្លៀម ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ស្អាតៗជាមួយ Idol របស់ខ្លួន និងរៀនពីរបៀបចម្អិនរបស់អតីតបេក្ខជនរបស់ MasterChef

កុំអោយឱកាសនេះកន្លងផុតទៅ មកជួបលោកវីល្លៀម នៅទីតាំង សួនមាត់ទន្លេ ទល់មុខសាលារៀនដីដុះ ខេត្តកំពង់ចាម! ចំពោះអ្នកមកដាក់ពាក្យ ត្រូវត្រៀមម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ ដើម្បីដាក់ឱ្យក្រុមការងារ MasterChef Cambodia ធ្វើការវិនិច្ឆ័យ និងត្រៀមខ្លួនសម្រាប់ការសម្ភាស ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យម្ហូបអាហាររបស់ខ្មែរ តាមរយៈផេកផ្លូវការរបស់ MasterChef Cambodia


 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង