កម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំ និងលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី ៤ កំពុងបន្តដំណើរស្វែងរកដល់អ្នកចម្អិនតាមផ្ទះដែលមានទេពកោសល្យពិតប្រាកដ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បានចូលរួមប្រកួតដើម្បីប្រែក្លាយជោគវាសនារបស់ពួកគាត់។ ការដាក់និងទទួលពាក្យ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ ២០២៥ នៅសួនមាត់ទន្លេ ទល់មុខសាលារៀនដីដុះ ខេត្តកំពង់ចាម ចាប់ពីម៉ោង ៨ ព្រឹកតទៅ។
ជាមួយនឹងមុខម្ហូបតែមួយមុខ អ្នកនឹងអាចផ្លាស់ប្តូរជោគវាសនារបស់អ្នក ហើយឈានជើងចូលទៅក្នុងកម្មវិធីដ៏ល្បីល្បាញកម្រិតពិភពលោក ជាមួយនឹងឱកាសក្នុងការបង្កើតទំនាក់ទំនង សិក្សាពីអ្នកជំនាញជាច្រើននៅក្នុងវិស័យម្ហូបអាហារ និងអភិវឌ្ឍសមត្ថភាពចម្អិនរបស់អ្នកទាំងក្នុងនិងក្រៅផ្ទះបាយ ជាពិសេសប្រកួតប្រជែងដណ្តើមពានរង្វាន់ MasterChef ដ៏មានកិត្យានុភាព និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
ជាក់ស្ដែង អ្នកនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបេក្ខជនដទៃ គណៈកម្មការទាំង៣ និងអ្នកជំនាញនានាក្នុងវិស័យម្ហូបអាហារ។ អ្នកនឹងទទួលបានការអភិវឌ្ឍសមត្ថភាពធ្វើម្ហូប និងសិក្សាពីចុងភៅមកពីភោជនីយដ្ឋានល្បីៗក្នុងប្រទេស អំឡុងពេលប្រកួត និងគណៈកម្មការដែលមានបទពិសោធន៍លើវិស័យម្ហូបអាហារយូរឆ្នាំ។ ម្ចាស់ជ័យលាភីលេខ១ នៅក្នុងការប្រកួត MasterChef នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដែលមានចំនួន ២០០ លានរៀល អមដោយពានរង្វាន់មួយ និងឱកាសក្លាយជាចុងភៅនៅសណ្ឋាគារដ៏ល្បី Hyatt Regency។ ជ័យលាភីលេខ២ នឹងទទួលបានម៉ូតូស៊េរីថ្មី ១គ្រឿង និងលេខ៣ ទទួលបានស្មាតហ្វូនទំនើប ១គ្រឿង។
កុំខកខានឱកាសដ៏កម្រនេះ! ចូលរួមក្នុងការដាក់ពាក្យនៅទីតាំងទី៣ ដែលស្ថិតនៅ សួនមាត់ទន្លេ ទល់មុខសាលារៀនដីដុះ ខេត្តកំពង់ចាម នាថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ និងមានឱកាសជួបជាមួយអតីតបេក្ខជនរដូវកាលទី៣ គឺលោក វីល្លៀម ដែលគាត់នឹងមកចែករំលែកបទពិសោធន៍ល្អៗក្នុងការប្រកួត!