×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត

មិនថ្មីមិនមែនបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវឡើយ! កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នៅសប្ដាហ៍ថ្មីនេះ នឹងបន្តផ្ដល់ជូននូវសំណើចជាមួយរឿងថ្មី ដែលបង្កឡើងដោយនាយក្រូច និងស្រីតុ ដែលជាកំពូលចុងភៅប្រចាំក្លិប ដែលពួកគាត់មានកលល្បិចថ្មីឱ្យកីឡាករហូបរបស់ដែលមិនល្អ ហើយទុករបស់ដែលល្អសម្រាប់តែលក់ ធ្វើឱ្យកីឡាករម្នាក់ៗតវ៉ាយ៉ាងខ្លាំង។

ជម្លោះ និងភាពអយុត្តិធម៌ នៅតែជាបញ្ហាចោទដែលប្រធានក្រុមពែកមី ត្រូវរកវិធីដោះស្រាយ ដើម្បីជួយឱ្យក្រុមរបស់គាត់សម្រេចគោលដៅរបស់ពួកគេ។ យ៉ាងណា ការវិលត្រឡប់របស់ប្រធានក្រុម នាយពែកមី កាលពីសប្ដាហ៍មុន បានធ្វើឱ្យបងប្អូនសាច់ញាតិរបស់គ្រូបង្វឹកជីងចក់ មិនសប្បាយចិត្តទេ ពិសេសនាយសុបិន ដែលជាអ្នកអនាម័យ នៅតែមិនទាន់អាចសម្រួលអារម្មណ៍របស់ខ្លួនបាន ព្រោះតំណែងគ្រូជំនួយដែលទើបតែទទួលបាននោះ ត្រូវបាត់បង់ទៅវិញភ្លាមៗ។

ងាកទៅបញ្ហារវាងប្រធានក្រុម និងគ្រូបង្វឹកវិញ ក៏នៅតែប៉ះទង្គិចគ្នាទាំងក្នុងនិងក្រៅទីលាន។ តើពួកគាត់ទាស់ទែងគ្នារឿងអ្វីទៀតហើយ? តើក្រុមកីឡាករស្ដាប់តាមប្រធានក្រុម ឬក៏ស្ដាប់តាមគ្រូបង្វឹករបស់ពួកគេ? ចម្លើយទាំងអស់នេះនឹងត្រូវបង្ហាញក្នុងសប្ដាហ៍ទី៨ នៃកម្មវិធី សមរភូមិសំណើច។

កុំភ្លេចតាមដានកម្មវិធីនេះនៅថ្ងៃសុក្រ ទី២៤ ខែមករា វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង