×

ម្ចាស់ពាន MasterChef រដូវកាលទី៣ និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ រួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌ជួយដល់សិស្សនុសិស្សនៅខេត្តកំពង់ចាម

លោក ឃួន សំអន ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញពីសកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ខ្លួន តាមរយៈការចែកនំបុ័ងចំនួនជាង ៦០០ និងសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សារវៀង ខេត្តកំពង់ចាម។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការសហការពីនាយកសាលា និងសិស្សានុសិស្សមកពីពុទ្ធិកវិទ្យាល័យភូមិរាជ ដែលសំអន ធ្លាប់ជាអតីតសិស្សអាហារូបករណ៍នៃពុទ្ធិកវិទ្យាល័យភូមិរាជផងដែរ។

អំពើសប្បុរសធម៌នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ សំអន ក្នុងការរួមចំណែកជួយដល់វិស័យអប់រំ និងការលើកស្ទួយកុមារដែលជាទំពាំងស្នងឫស្សីនៅក្នុងសង្គមរបស់យើង។

ធ្លាប់ជានិស្សិតជួបការខ្វះខាតក្នុងជីវភាព ដែលទទួលអាហារូបករណ៍នៅពុទ្ធិកវិទ្យាល័យភូមិរាជ និងក្លាយទៅម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef សំអន បានបន្តលើកទឹកចិត្តឱ្យកុមារដែលក្រខ្សត់បន្តខិតខំប្រឹងប្រឹងដើម្បីធ្វើឱ្យក្តីសុបិនរបស់ពួកគេក្លាយជាការពិត។

តើ សំអន នឹងមានអ្វីដែលពិសេសសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN សម្រាប់រដូវកាលទី៤ នៃកម្មវិធី MasterChef Cambodia ? រង់ចាំតាមដានទាំងអស់គ្នា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង