
អ្នកដាក់ពាក្យដំបូងគេបង្អស់នៅខេត្តកំពង់ចាម គឺជាបេក្ខនារី ដែលពាក់ស្លាកលេខ PP -0001 មានឈ្មោះថា ហុន សុខឡាយ ។ បេក្ខជនជាច្រើនបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេ និងបានយកមុខម្ហូពរបស់ពួកគេ មកកាន់ទីតាំងរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៤ ដើម្បីដាក់ពាក្យ។
ដំណើរនៃការស្វែងរកអ្នកចម្អិនតាមផ្ទះដែលមានទេព្យកោសល្យរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៤ មិនទាន់បញ្ចប់នោះទេ! សម្រាប់ខេត្តបន្ទាប់ កម្មវិធីនឹងបន្តស្វែងរកម្ចាស់ជ័យលាភីបន្ទាប់របស់ខ្លួន នៅឯខេត្តស្វាយរៀង នៅទីតាំងលើសួនច្បារមាត់ទន្លេវៃគោ នាថ្ងៃទី១–២ ខែកុម្ភៈ ឆ្នាំ២០២៥៕