×

មកដឹងពីការត្រៀមខ្លួនសម្រាប់ការចូលរួមក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤របស់បេក្ខជននានា

កម្មវិធី MasterChef Cambodia ជាកម្មវិធីដែលមានស្ដង់ដាអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតក្នុងកម្មវិធី បេក្ខជននានាបានអនុវត្តដូចខាងក្រោម៖

មានភាពប្លែកពីគេ៖ ត្រូវប្រាកដថាបងប្អូនមានបុគ្គលិកលក្ខណៈ និងស្ទាយនៃការចម្អិនម្ហូបផ្ទាល់ខ្លួន។

មានទំនុកចិត្ត៖ បង្ហាញទំនុកចិត្តលើសមត្ថភាពធ្វើម្ហូបរបស់ខ្លួន និងសមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធនៃការប្រកួតប្រជែង។

ត្រៀមខ្លួននៅមុខកាមេរ៉ា៖ MasterChef Cambodia គឺជាកម្មវិធីផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ដូច្នេះត្រូវរៀបចំខ្លួនសមរម្យនៅមុខកាមេរ៉ា។

មានចិត្តស្រឡាញ់៖ បង្ហាញសេចក្តីស្រឡាញ់ចំពោះការធ្វើម្ហូប និងឆន្ទៈក្នុងការរៀនសូត្រ និង រីកចម្រើនជាចុងភៅ។

បង្ហាញអ្វីដែលជាខ្លួនឯង៖ ត្រូវដឹងថាខ្លួនជានរណា និងមកទីនេះដើម្បីអ្វី ពោលគឺបេក្ខជន ដែលស្រឡាញ់ការចម្អិនអាហារ និងមានទស្សនវិស័យប្លែកពីគេលើអាហារ។

សូមរង់ចាំទស្សនាការចាក់ផ្សាយរបស់ MasterChef Cambodia រដូវកាលទី៤ ក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង