×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាជ្ញាកណ្តាលមួយរូបរងការគំរាមកំហែងក្រោយកាត់ក្តីការប្រកួតរវាង Arsenal និង Wolverhampton

គណៈកម្មាធិការមន្ត្រីអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL បានអោយដឹងថា មន្ត្រីប៉ូលីសកំពុងស៊ើបអង្កេត ទៅលើការគំរាមកំហែងនិងការរំលោភបំពានទៅលើអាជ្ញាកណ្តាល លោក Michael Oliver បន្ទាប់ពីរូបលោកបានកាត់ក្តីការប្រកួត Arsenal ទល់នឹង Wolverhampton ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Michael Oliver បានផ្តល់ការពិន័យកាតក្រហមដល់ខ្សែការពារ Myles Lewis-Skelly របស់ Arsenal និងកាតក្រហមដល់ខ្សែបម្រើ João Gomes របស់ Wolverhampton ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល Arsenal ឈ្នះ Wolverhampton ១-០។

យ៉ាងណាមិញ បន្ទាប់ពីការសម្រេចចិត្តកាត់ក្តីរបស់លោក Michael Oliver ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Molineux នោះ ស្រាប់តែលោកត្រូវបានរងការគំរាមកំហែងពីជនអនាមិកជាច្រើន។

ទាក់ទិននឹងបញ្ហានេះ PGMOL បាននិយាយថា “យើងមានការបារម្ភចំពោះការគំរាមកំហែង និងការរំលោភបំពានក្នុងការប្រកួតដែលដឹកនាំដោយលោក Michael Oliver។ គ្មានមន្ត្រីអាជ្ញាកណ្តាលណាម្នាក់ត្រូវទទួលរងនូវការរំលោភបំពានណាមួយឡើយ ប៉ុន្តែលោក Michael Oliver និងក្រុមគ្រួសារ បែរជាទទួលរងការវាយប្រហារដ៏គួរអោយស្អប់ខ្ពើម។ PGMOL និង សហការជាមួយមន្ត្រីប៉ូលីសដើម្បីស៊ើបអង្កេតស្វែងរកជនបង្កបញ្ហាទាំងនោះ។”

សម្រាប់ក្របខណ្ឌ Premier League វិញក៏បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែង និងការរំលោភបំពានទៅលើមន្ត្រីអាជ្ញាកណ្តាលលោក Michael Oliver។

ដោយឡែក ការសម្រេចចិត្តរបស់លោក Michael Oliver ដែលផ្តល់ការពិន័យទៅលើ កីឡាករ Myles Lewis-Skelly និង João Gomes នោះ ក៏ត្រូវបានរងការរិះគន់ពីអតីតមន្ត្រីអាជ្ញាជាច្រើនរូប និងអ្នកវិភាគផងដែរ ដោយថា នោះជាការពិន័យដែលមិនត្រឹមត្រូវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង