
ត្រៀមខ្លួនដើម្បីចូលរួមដាក់ពាក្យ ជាមួយកម្មវិធី MasterChef Cambodia រដូវកាលទី៤ និងជួបជាមួយ រស្មី អតីតបេក្ខនារីរបស់រដូវកាលទី៣ នាចុងសប្ដាហ៍នេះ នៅលើទីតាំង សួនច្បារមាត់ទន្លេវ៉ៃគោ ខេត្តស្វាយរៀង។
ជាឱកាសដ៏កម្រ និងពិសេសសម្រាប់អ្នកចម្អិនតាមផ្ទះក្នុងខេត្តស្វាយរៀង និងខេត្តដែលនៅជុំវិញខេត្តស្វាយរៀង! ការដាក់និងទទួលពាក្យរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១–២ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
នេះជាឱកាសរបស់អ្នកដើម្បីបង្ហាញពីភាពច្នៃប្រឌិត ការតុបតែង និងរសជាតិនៅក្នុងម្ហូបមួយចានរបស់អ្នក ទៅកាន់អ្នកវិនិច្ឆ័យរបស់ MasterChef ដើម្បីមានឱកាសឆ្ពោះទៅរកការសម្រេចបាននូវក្តីសុបិនក្លាយជាកំពូលចុងភៅឯកបន្ទាប់របស់កម្ពុជា។ អ្នកដាក់ពាក្យគ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ ដើម្បីយកទៅកាន់ទីតាំង សួនច្បារមាត់ទន្លេវ៉ៃគោ ដែលមានក្រុមការងារ MasterChef កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ។
កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ ទៅជួបជាមួយ រស្មី ដែលនឹងមកដល់ទីតាំងផ្ទាល់ផងដែរ ដើម្បីចែករំលែកវិធីនៃការចម្អិន និងបទពិសោធន៍ផ្ទាល់ខ្លួន ចាប់ពីម៉ោង ៤រសៀលតទៅ។
ចូលរួមជាមួយភាពរំភើប និងបង្ហាញពីជំនាញធ្វើម្ហូបរបស់អ្នក! ដំណើរឆ្ពោះទៅកាន់ពានរង្វាន់ MasterChef បន្ទាប់អាចជារូបអ្នក!
