×

ហេតុអ្វី ចូលរួមជាមួយ MasterChef Cambodia ផ្ដល់ឱកាសជាច្រើនសម្រាប់អ្នក?

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៤ ជាវេទិកាដើម្បីបង្ហាញពីថ្វីដៃរបស់អ្នកចម្អិនតាមផ្ទះដែលមានបំណងចង់ឱ្យសុបិនរបស់ពួកគេក្លាយជាការពិត។

បេក្ខជនប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef Cambodia នឹងទទួលបានឱកាសជាច្រើន ទាំងអំឡុងពេលដំណើរការនៃការប្រកួត និងក្រោយបញ្ចប់កម្មវិធី។

ទី១. ធ្វើឱ្យគេស្គាល់៖ ការចូលរួមក្នុង MasterChef Cambodia ផ្ដល់ឱកាសឱ្យអ្នក បង្ហាញទៅកាន់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស រួមទាំងអ្នកជំនាញក្នុងវិស័យម្ហូបអាហារ និយោជក និងអ្នកគាំទ្ររបស់កម្មវិធី។

ទី២. បង្កើតទំនាក់ទំនង៖ អ្នកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបេក្ខជន គណៈកម្មការ និងអ្នកជំនាញក្នុងវិស័យម្ហូបអាហារ ដែលអាចនាំទៅរកឱកាសការងារ នាពេលអនាគត។

ទី៣. ការអភិវឌ្ឍជំនាញ៖ ការចូលរួមក្នុងការប្រកួតប្រជែងនេះ នឹងជួយឱ្យអ្នកអភិវឌ្ឍជំនាញធ្វើម្ហូប និងសិក្សាពីមេចុងភៅដ៏ចំណានៗ និងគណៈកម្មការដែលមានបទពិសោធលើវិស័យម្ហូបអាហារយូរឆ្នាំ។

ទី៤. ការទទួលស្គាល់៖ ប្រសិនបើអ្នកធ្វើបានល្អក្នុងការប្រកួតប្រជែងរបស់កម្មវិធី MasterChef Cambodia អ្នកអាចទទួលបានការទទួលស្គាល់ និងភាពជឿជាក់ក្នុងនាមជាចុងភៅដែលមានទេពកោសល្យ។

ទី៥. ប្រាក់រង្វាន់៖ អ្នកឈ្នះនៅក្នុងការប្រកួត MasterChef ទទួលបានរង្វាន់ជាសាច់ប្រាក់ដែលមានចំនួន ២០០ លានរៀល អមដោយពានមួយ និងងារជាចុងភៅឯក ហើយក៏អាចមានឱកាសធ្វើការជាមួយចុងភៅល្បីៗ ឬអាចបើកអាជីវកម្មមួយដោយខ្លួនឯងផងដែរ។

តាមដានព័ត៌មាននានានៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង