×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD កៀកនាំយកខ្សែការពារ Ayden Heaven ពី Arsenal

សារព័ត៌មាន BBC នៅអង់គ្លេសបានអោយដឹងថា Man UTD ជិតសម្រេចកិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរយកខ្សែការពារវ័យក្មេងរបស់ Arsenal កីឡាករ Ayden Heaven។

Man UTD បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Chido Obi-Martin ពី Arsenal កាលពីខែតុលា ហើយកីឡាករវ័យ ១៧ ឆ្នាំ បានបង្ហាញសមត្ថភាពយ៉ាងគួរអោយចាប់អារម្មណ៍រួចហើយនៅក្នុងយុទ្ធនាការរបស់ក្រុមយុវជន ក្នុងការប្រកួតប្រជែងពានរង្វាន់ FA Youth Cup ។

ឥឡូវនេះក្រុមបិសាចក្រហមរំពឹងថានឹងបញ្ចប់ការចរចាដោយជោគជ័យក្នុងការនាំយកកីឡាកររបស់ក្រុមកាំភ្លើងធំមួយរូបទៀត ដែលជាខ្សែការពារកណ្តាល Ayden Heaven មានអាយុ ១៨ ឆ្នាំ ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាកីឡាករបម្រុងក្នុងការឈ្នះក្រុម Preston North End ក្នុងការប្រកួតពានរង្វាន់ EFL Cup ជុំទី៤នាពេលកន្លងទៅ។

មែនទែនទៅ Arsenal មិនចង់បាត់បង់កីឡាករឆ្នើមវ័យក្មេងរបស់ខ្លួនទេ ប៉ុន្តែសម្រាប់សាមីកីឡាករ ដឹងថាប្រសិនបើខ្លួនសម្រេចចិត្តបន្តស្នាក់នៅជាមួយក្រុមកាំភ្លើងធំនោះរូបគេនឹងមិនមាននាទីលេងច្រើនទេ ដោយសារគ្រូបង្វឹកលោក Mikel Arteta មានកីឡាករល្អៗជាច្រើនរូបរួចស្រេចទៅហើយ ដូច្នេះ ការចាកចេញទៅកាន់ទ្រនំនឹងបង្កើនឱកាស ព្រមទាំងសមត្ថភាព និង បទពិសោធរបស់គេ។

ផ្ទុយទៅវិញ Man UTD កំពុងតែស្ថិតនៅលើផ្លូវមួយដើម្បីព្យាយាមធ្វើអោយប្រសើរឡើងវិញនូវការជ្រើសរើសកីឡាកររបស់ខ្លួន ដែលមានភាពអន់ថយក្នុងពេលថ្មីៗនេះ។

បែបនេះក្តី វាមិនច្បាស់ទាំងស្រុងថាតើ Ayden Heaven នឹងក្លាយជាផ្នែកមួយនៃក្រុមដំបូងរបស់ Man UTD ឬយ៉ាងណា នៅពេលដែលការផ្លាស់ប្តូរបានកើតឡើងរួចនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង