×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» មានរឿងអ្វីបានជាអ្នកឧបត្ថម្ភគំរាមបិទក្លិបបែបនេះ? សប្ដាហ៍ទី៩ ចាក់ផ្សាយនាថ្ងៃសុក្រនេះ!

សប្ដាហ៍ថ្មី បញ្ហាថ្មី អមជាមួយសំណើចមិនជិនណាយ! កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នឹងបន្តផ្ដល់ជូននូវផ្ទាំងទស្សនីយភាពដ៏រីករាយ សម្រាប់ទស្សនិកជនរបស់ CTN នាថ្ងៃសុក្រសប្ដាហ៍នេះ។ អ្នកឧបត្ថម្ភដ៏ធំរបស់ក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវ បានចុះមកដល់កន្លែងស្នាក់នៅរបស់ក្រុមដោយផ្ទាល់តែម្ដង និងបានព្រមានបិទក្លិបថែមទៀត។

នៅសប្ដាហ៍នេះ យាយតយដែលជាម្ចាស់ម្ជូរទាន់ចិត្ត និងជាអ្នកឧបត្ថម្ភរបស់ក្លិប មានការខឹងយ៉ាងខ្លាំង ព្រោះកីឡាករនិងបុគ្គលិករបស់ក្លិបផ្ការីកគ្រប់រដូវ ហ៊ានជំទាស់នឹងគម្រោងថតផ្សព្វផ្សាយម្ជូរទាន់ចិត្តរបស់ខ្លួន។ ដើម្បីការពារកុំឱ្យម្ចាស់ឧបត្ថម្ភប្ដឹងទៅកាន់ប្រធានក្លិបនោះ នាយពែកមី ដែលជាប្រធានក្រុម ត្រូវចូលខ្លួនមកដោះស្រាយស្ថានការណ៍ដ៏តានតឹងនេះដើម្បីឱ្យភាគីទាំងពីរទទួលផលប្រយោជន៍ទាំងសងខាង។

ក្នុងនាមជាប្រធានក្រុម នាយពែកមី តែងតែទទួលការគៀបសង្កត់ពីបុគ្គលិកដែលជាខ្សែស្រឡាយរបស់គ្រូបង្វឹក ជីងចក់ មិនចេះចប់មិនចេះហើយ។ ជាមួយបញ្ហាថ្មីជាមួយអ្នកឧបត្ថម្ភក្លិបនេះ វាកាន់តែឈឺក្បាលទៀត ដល់នាយពែកមី។ តើក្លិបផ្ការីកគ្រប់រដូវនឹងប្រឈមមុខជាមួយបញ្ហាថ្មីៗអ្វីទៀត?

រង់ចាំទស្សនាកម្មវិធី សមរភូមិសំណើច នាថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥  វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង