×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមហ៊ុន CBS ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយកម្មវិធីគុនខ្មែរផ្ដាច់មុខរបស់ខ្លួន រហូតដល់៣កម្មវិធីនៅដើមឆ្នាំ២០២៥

ក្រុមហ៊ុន CBS បាននិងបន្តចូលរួមលើកស្ទួយ ថ្នាល និងផ្សព្វផ្សាយកីឡាគុនខ្មែរ ដោយមិនមែនមានតែមួយកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែនៅដើមឆ្នាំ២០២៥នេះ CBS បានបន្ថែមកម្មវិធីគុនខ្មែរផ្តាច់មុខរបស់ខ្លួនរហូតដល់ ៣ កម្មវិធី។

កម្មវិធីដ៏ថ្មីសន្លាង ដែលមានឈ្មោះថា GANZBERG Idol Kun Khmer ថ្មីដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ នៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ៨យប់ ។

ក្រុមហ៊ុន CBS ដែលមាន CTN, MyTV, CNC និង CBS Digital មានកម្មវិធីប្រដាល់គុនខ្មែរដណ្ដើមប្រាក់លាន ដែលប្រកួតរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ២រសៀល នៅលើកញ្ចក់ទូរទស្សន៍ CNC និង TOPUPP Kun Khmer Best Fight ប្រកួតនៅរៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ១១ ព្រឹកតទៅ។ ទាំងនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ CBS ក្នុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគុនខ្មែររបស់យើង។

ជាមួយនឹងកម្មវិធីទាំងនេះ CBS នឹងពាំនាំនូវការប្រកួតគុនខ្មែរដ៏រំភើបនិងជក់ចិត្ត ទៅកាន់ទស្សនិកជនទូទាំងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង