កាលពីចុងសប្តាហ៍មុន កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខេត្តស្វាយរៀង មានបេក្ខជនដែលមានទេពកោសល្យជាច្រើនបានចូលរួមដាក់ពាក្យ ខណៈអតីតបេក្ខនារីរដូវកាលទី៣ រស្មី ក៏មានវត្តមានដើម្បីបង្ហាញពីគន្លឹះ និងបទពិសោធន៍ដ៏ល្អក្នុងការចម្អិនផងដែរ។
អតីតបេក្ខនារី ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីរដូវកាលទី៣ បានត្រលប់មកកាន់កម្មវិធីសាជាថ្មី ប៉ុន្តែមិនមែនក្នុងនាមជាអ្នកដាក់ពាក្យឡើយ។ យ៉ាងណាក៏ដោយ វត្តមានរបស់រស្មី បានជំរុញទឹកចិត្តរបស់អ្នកចម្អិនតាមផ្ទះដែលចង់រួមដំណើរជាមួយកម្មវិធី MasterChef និងផ្តល់នូវការយល់ដឹង និងលើកទឹកចិត្តដល់បេក្ខជនជំនាន់ក្រោយផងដែរ។
អំឡុងថ្ងៃដាក់ពាក្យ ក្រុមការងារ MasterChef Cambodia មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពច្នៃប្រឌិត និងរសជាតិក្នុងចានរបស់បេក្ខជន ដែលបានបង្ហាញមុខម្ហូបប្លែក និងភាពច្នៃប្រឌិតគួរឱ្យកត់សម្គាល់។ កម្មវិធីនេះ នៅតែបន្តលើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាម ឱ្យចូលរួមដាក់ពាក្យ ដោយមិនមានការរើសអើងណាមួយឡើយ។
បន្ទាប់ពីការទទួលនិងដាក់ពាក្យ ដោយជោគជ័យនៅទីតាំងចំនួន៤ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម និងខេត្តស្វាយរៀង ទីតាំងបន្ទាប់សម្រាប់ការទទួលនិងដាក់ពាក្យរបស់ MasterChef Cambodia រដូវកាលទី៤ នឹងធ្វើឡើងនៅខេត្តកំពត នៅថ្ងៃទី ៨-៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
សូមរង់ចាំតាមដានដំណើរនៃការស្វែងរកកំពូលចុងភៅបន្ទាប់របស់កម្ពុជា ជាមួយផេកផ្លូវការរបស់ MasterChef Cambodia៖ https://www.facebook.com/MasterChefCambodiaCTN ៕