កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ នឹងបន្តទទួលពាក្យរបស់បេក្ខជននៅទីតាំងទី៥ ដែលធ្វើឡើងនៅមាត់ព្រែកកំពតក្បែរ Starbucks Coffee ខេត្តកំពត នៅថ្ងៃទី ៨ និងទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥។ កាន់តែអស្ចារ្យនោះ ម៉ាលីន ដែលជាអតីតបេក្ខនារីរដូវកាលទី៣ នឹងចូលរួមផងដែរ ដើម្បីចែករំលែកបទពិសោធន៍ និងការចម្អិនម្ហូបដល់ Fan Fan ថែមទៀតផង។
ម៉ាលីន ដែលជាអ្នកខេត្តកំពតផ្ទាល់ នឹងផ្ដល់នូវបទពិសោធន៍ល្អៗ សម្រាប់អ្នកដាក់ពាក្យផងដែរ។ តើម៉ាលីននឹងចម្អិនម្ហូបអ្វី? Fan Fan និងអ្នកដាក់ពាក្យ នឹងមានឱកាសជួបជាមួយម៉ាលីនផ្ទាល់ និងបានរៀនសូត្រពីគន្លឹះពិសេសៗដែលបានជួយឱ្យម៉ាលីនក្លាយជាកំពូលបេក្ខនារី Top 3 របស់ផ្ទះបាយ MasterChef Cambodia រដូវកាលទី៣!
កុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ ចូលរួមជាមួយ Chef ម៉ាលីន និងបង្ហាញពីមហិច្ឆតារបស់អ្នកក្នុងការចង់ក្លាយជាម្ចាស់ជ័យលាភី MasterChef បន្ទាប់របស់កម្ពុជា! ជួបជាមួយក្រុមការងារទទួលពាក្យ នៅមាត់ព្រែកកំពតក្បែរ Starbucks Coffee នៅថ្ងៃទី ៨ និងទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច៕