ដើម្បីឱ្យគណៈកម្មការក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ពេញចិត្តចំពោះមុខម្ហូប បេក្ខជនទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួន។ ដូច្នេះ Plus KH សូមធ្វើការបង្ហាញដូចខាងក្រោម៖
ចំណុចសំខាន់ទីមួយ គឺជារសជាតិដែល ប្លែក និងតុល្យភាព ដោយរួមបញ្ចូលគ្នានូវរសជាតិផ្អែម ប្រៃ ជូរ ហឹរ ដែលបំពេញគ្នាទៅវិញទៅមក និងបង្កើតបទពិសោធនៃរសជាតិដែលមិនអាចបំភ្លេចបាន។
ចំណុចទីពីរ គឺគ្រឿងផ្សំដែលមានគុណភាព ដោយអ្នកគួរតែប្រើប្រាស់គ្រឿងផ្សំបន្លែត្រីសាច់ដែលស្រស់ៗ និងមានគុណភាពខ្ពស់ ដើម្បីលើកមុខម្ហូប និងរំលេចនូវការយកចិត្តទុកដាក់របស់អ្នកទៅលើមុខម្ហូបដែលអ្នកបានចម្អិនសម្រាប់ឱ្យគណៈកម្មការវិនិច្ឆ័យ។
បន្ទាប់មក ចំណុចទី៣ គឺការដេគ័រ ដែលអ្នកគួរយកចិត្តទុកដាក់ចំពោះភាពទាក់ទាញនៃរៀបចំមុខម្ហូប។ ការបង្ហាញប្រកបដោយសោភ័ណភាព អាចធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់គណៈកម្មការផងដែរ។
ចំណុចបន្ទាប់នោះ គឺបច្ចេកទេស ដែលអ្នកត្រូវបង្ហាញពីជំនាញធ្វើម្ហូបរបស់អ្នកដោយប្រើបច្ចេកទេសត្រឹមត្រូវ និងវិធីធ្វើម្ហូបដែលប្រើប្រាស់គ្រឿងផ្សំឱ្យមានប្រសិទ្ធភាពបំផុត។
សាច់រឿងគួរឱ្យទាក់ទាញរបស់អ្នក នឹងធ្វើឱ្យម្ហូបមួយមុខនេះកាន់តែមានអត្ថន័យ។
កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕