×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Arsenal ខកចិត្ត ក្រោយទិញកីឡាករមិនបានក្នុងទីផ្សារដោះដូររដូវរងា

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោកមានការខកចិត្តចំពោះការខកខាន ក្នុងការចុះហត្ថលេខាណាមួយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។

Arsenal ត្រូវបានគេរំពឹងថានឹងនាំយកខ្សែប្រយុទ្ធថ្មីណាមួយ បន្ទាប់ពី Gabriel Jesus បានរងរបួសសរសៃពួរ ចុងរដូវកាលមុន ខណៈ Bukayo Saka មិនទាន់ត្រលប់មកវិញពីបញ្ហារបួសរបស់គេទេ។ ទោះយ៉ាងណា ក្លិបកាំភ្លើងធំមិនបានទិញចូលកីឡាករណាមួយទេ ពីក្នុងទីផ្សារដោះដូរកីឡាកររដូវរងា ទោះកន្លងទៅមានការផ្សព្វផ្សាយពីការផ្សារភ្ជាប់ជាមួយកីឡាករជាច្រើនរូបក្តី។

ទាក់ទិននឹងរឿងនេះ លោក Arteta បានអោយដឹងថា “យើងមានបំណងច្បាស់លាស់ដែលតែងតែបើកទ្វារដើម្បីស្វែងរកឱកាសក្នុងការកែលម្អក្រុមរបស់យើង។ ដោយសារកីឡាកររបួស ពួកយើងរងផលប៉ះពាល់ ហើយយើងមិនបានសម្រេចការចុះហត្ថលេខាណាមួយសោះ។ ខ្ញុំខកចិត្ត ប៉ុន្តែយើងក៏ដឹងដែរថា យើងត្រូវមានវិន័យខ្លាំងជាមួយរឿងនោះ។”

បុរសជនជាតិអេស្ប៉ាញបន្តថា “ទោះយ៉ាងណា សម្រាប់កីឡាករបច្ចុប្បន្ន យើងជឿថាអាចធ្វើអោយក្រុមកាន់តែប្រសើរឡើង។ យើងមានហិរញ្ញវត្ថុមានកំណត់ ហើយនោះជាអ្វីដែលយើងព្យាយាមកែលម្អអ្វីដែលយើងមាននៅពេលនេះ។ កីឡាករត្រូវចេះបត់បែន ហើយខ្ញុំនឹងព្យាយាមសាកល្បងអ្វីថ្មីមួយទៀត សម្រាប់ក្រុម។”

ដោយឡែក អ្នកជំនាញផ្នែកហិរញ្ញវត្ថុបាល់ទាត់នានា បានពន្យល់ថាការមិននាំយកកីឡាករថ្មីរបស់ Arsenal គឺជាការសម្រេចចិត្តដែលធ្វើឡើងនៅក្នុងទីផ្សារដ៏លំបាកសម្រាប់ពួកគេ។

ទោះមិនបាននាំចូលកីឡាករ ប៉ុន្តែ Arsenal ក៏បានបញ្ចេញកីឡាករ៣រូបផងដែរ ដោយមាន Ayden Heaven ទៅកាន់ Man UTD និង Josh Robinson ទៅកាន់ Wigan Athletic និង Marquinhos បានចូលរួមជាមួយ Cruzeiro ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។

Arsenal កំពុងឈរលេខ២នៅ Premier League ក្រោយឈ្នះ Man City ៥-១ កាលពីចុងសប្តាហ៍មុន តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៦ពិន្ទុ តែ Liverpool សល់១ប្រកួតក្នុងដៃ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង