×

មកដឹងស៊ីជម្រៅពីវិញ្ញាសាម្ហូបច្នៃប្រឌិត នៃកម្មវិធី MasterChef

ការប្រកួតប្រជែង តែងតែមានវិញ្ញាសាផ្សេងៗដើម្បីតេស្តសមត្ថភាពរបស់បេក្ខជន ហើយនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ក៏មិនខុសគ្នានោះដែរ។ Plus KH ធ្លាប់បានបង្ហាញរួចមកហើយចំពោះវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាជាច្រើនដែលបេក្ខជនអាចនឹងជួបប្រទះក្នុងការប្រកួត។ យ៉ាងណាមិញ ពេលនេះ Plus KH នឹងបង្ហាញពីវិញ្ញាសាមួយទៀត ពោលគឺ ម្ហូបច្នៃប្រតិដ្ឋ (Invention Test) ។

វាជាវិញ្ញាសាដ៏សំខាន់មួយនៅក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ពេញនិយម MasterChef ។ បេក្ខជនត្រូវបង្កើតមុខម្ហូបមួយ ដោយប្រើគ្រឿងផ្សំដែលបានផ្តល់ឱ្យពួកគេ ដោយអ្នកឈ្នះក្នុងវិញ្ញាសាមុន។

ជាធម្មតា បេក្ខជនទទួលបានគ្រឿងផ្សំគោលមួយ ក្នុងចំណោមគ្រឿងផ្សំគោលជាច្រើន ដែលមានចាប់ពីកម្រិតស្រួល ដល់ លំបាកបំផុត។ បន្ទាប់មក បេក្ខជនត្រូវបានផ្តល់នូវពេលវេលាកំណត់ដើម្បីចម្អិនជាមុខម្ហូបទៅតាមភាពច្នៃប្រឌិត។ ទាំងនេះ នឹងជំរុញភាពច្នៃប្រឌិតបន្ថែមទៀត ព្រោះបេក្ខជនត្រូវសម្របតាមគោលការណ៍ដែលផ្ដល់ជូន។

ពេលចម្អិនចប់ បេក្ខជនធ្វើបទបង្ហាញមុខម្ហូបរបស់ពួកគេដល់គណៈកម្មការដើម្បីវិនិច្ឆ័យ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជារសជាតិ ការដេគ័រ និងភាពច្នៃប្រឌិត។

វិញ្ញាសានេះ គឺជាផ្នែកសំខាន់មួយនៃការប្រកួតប្រជែង MasterChef ព្រោះវាអនុញ្ញាតឱ្យបេក្ខជនបង្ហាញពីស្ទាយធ្វើម្ហូបផ្ទាល់ខ្លួន និងភាពច្នៃប្រឌិតរបស់ពួកគេ។ វាក៏ជាមធ្យោបាយសម្រាប់គណៈកម្មការវាយតម្លៃសមត្ថភាពរបស់បេក្ខជន ក្នុងការបង្កើតមុខម្ហូបមួយទោះនៅក្រោមសម្អាធក៏ដោយ។ វិញ្ញាសានេះ តែងតែបង្កើតឱ្យមានមុខម្ហូបដែលគួរឱ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង