×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមកីឡាករដាច់បាយដាច់ទឹកទៀតហើយ! គ្រាន់តែទំនាស់ក្នុងគ្រួសារសោះនាំអំពុលទុក្ខដល់គេឯង តើរឿងអ្វីខ្លះៗនឹងកើតឡើងនៅក្នុងកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍នេះ?

វីវរហើយ! នៅក្នុងសប្ដាហ៍ទី១០ នៃកម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា ជម្លោះរវាងប្ដីប្រពន្ធដែលជាចុងភៅប្រចាំផ្ទះបាយរបស់ក្លិបផ្ការីកគ្រប់រដូវ មិនត្រឹមតែបង្កការឈឺក្បាលដល់បងប្អូនសាច់ញាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែថែមទាំងនាំរឿងអំពុលទុក្ខដល់ក្រុមកីឡាករទៀត ព្រោះគ្មានអ្នកចម្អិនម្ហូប រវល់តែឈ្លោះប្រកែកគ្នា។

កម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ថ្មីនេះនឹងបន្តពាំនាំនូវសំណើច អមជាមួយអត្ថន័យអប់រំផងដែរ។ តើមានបញ្ហាអ្វីខ្លះកើតឡើងក្នុងសប្តាហ៍នេះ? ខណៈពេលដែល នាយក្រូច និងស្រីតុ ប្រកែកគ្នាយ៉ាងក្តៅគគុក ក្រុមកីឡាកររបស់នាយពែកមីឯណោះវិញ ក៏បន្តមានរឿងឈ្លោះប្រកែកគ្នាថ្មីមួយទៀត ដោយសារតែច្រាសដុសធ្មេញ ដែលតម្រូវឱ្យមេក្រុមពែកមី ត្រូវចូលខ្លួនមកដោះស្រាយសាជាថ្មី។

នៅពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក៏នៅតែមានការទាស់ទែងគ្នា និងឌឺដងផ្លែផ្កាគ្នាជាហូរហែ ធ្វើឱ្យចិត្តមិនស្ងប់ខាតអស់បុណ្យកុសល។ យ៉ាងណាសប្ដាហ៍នេះ បានបង្កប់នូវន័យអប់រំដ៏មានតម្លៃនៅក្នុងប្រពៃណីសាសនារបស់ជាតិខ្មែរយើង។

ដូច្នេះសូមរង់ចាំតាមដានទស្សនាកម្មវិធី «សមរភូមិសំណើច» នាថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង