×

កាន់តែពិសេស! រដូវកាលថ្មី កម្មវិធី Mr. Chef Khmer នៅលើកញ្ចក់ទូរទស្សន៍ CTN ជាមួយអតីតបេក្ខជនប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef

ក្នុងដើមឆ្នាំ២០២៥នេះ Fan Fan របស់អតីតបេក្ខជននៃកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef នឹងបានប្លែកភ្នែក ជាមួយនឹងវត្តមានដ៏គួរឱ្យរំភើបរបស់ពួកគាត់ នៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CTN “Mr. Chef Khmer” រដូវកាលថ្មី។

ម្ចាស់ជ័យលាភីរដូវកាលទី៣ លោក ឃួន សំអន បងស្រី លីម លីនដា ដែលជា Top 2 និង កញ្ញា ប៊ុន លីនណា ដែលជា Top 4 គឺជាតារាកិត្តិយសក្នុងចំណោមតារាកិត្តិយសជាច្រើនផ្សេងទៀត នឹងមកចូលរួមនៅលើវេទិកាដ៏ថ្មីសន្លាងរបស់ Mr. Chef Khmer ។

ថ្មីៗនេះ Chef សំអន បានបង្ហោះនៅលើបណ្ដាញសង្គម ដែលបានថតជាមួយ Chef លីនដា ដើម្បីបង្ហាញពីសកម្មភាពក្រៅឆាកខ្លះៗ។ លោកបានឱ្យដឹងថា៖ “ឆាប់ៗនេះជាមួយកម្មវិធី Mr. Chef Khmer. #Mr_chef_khmer #CTN #MASTERCHEFCAMBODIA”។ ចំណែក លីនដា បានបង្ហោះនៅលើបណ្ដាញសង្គមអំពីសកម្មភាពរបស់ខ្លួនក្នុងកម្មវិធីនេះផងដែរ។

ក្រុមហ៊ុន CBS ដែលមាន CTN, MyTV, CNC និង CBS Digital គឺជាស្ថាប័នឈានមុខគេដែលចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការលើកស្ទួយវិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។ រង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពី Mr. Chef Khmer ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង