×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតខ្សែការពារ Real Madrid Marcelo ប្រកាសចូលនិវត្តន៍ពីអាជីព

អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល និង Real Madrid កីឡាករ Marcelo បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៦ឆ្នាំ។

Marcelo ធ្លាប់បានលេងជាមួយ Real Madrid ពីឆ្នាំ ២០០៧-២២ ហើយបានចាកចេញពីក្លិបអេស្ប៉ាញបន្ទាប់ពីឈ្នះពានរង្វាន់តូចធំចំនួន ២៥ដង ក្នុងការប្រកួតចំនួន ៥៤៦លើក ស៊ុតបាន៣៨គ្រាប់។ រូបគេបានស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឆ្នាំ២០១៤ ដែលបានជួយ Real Madrid គ្រងជើងឯកពានកំពូលអឺរ៉ុប លើកទី១០។ Marcelo ក៏ជាផ្នែកមួយនៃក្រុម Real Madrid ដែលបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន៣ដងជាប់ៗគ្នារវាងរដូវកាល ២០១៥-១៦ និង ២០១៧-១៨ ។

នៅក្នុងការប្រកាសការចូលនិវត្តន៍ Marcelo បានប្រាប់អោយដឹងនៅក្នុងវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ថា “ដំណើររបស់ខ្ញុំក្នុងនាមជាកីឡាករបញ្ចប់នៅទីនេះ ។អរគុណសម្រាប់អ្វីគ្រប់យ៉ាង។”

សម្រាប់ប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ Marcelo ជាខ្សែការពារឆ្វេងដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងក្រុម Real Madrid និងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក។ គេគឺជាវីរបុរសដ៏អស្ចារ្យបំផុតរបស់យើង ហើយ Real Madrid គឺជាផ្ទះរបស់គេជានិច្ច។”

Marcelo បានលេងចុងក្រោយអោយក្លិប Fluminense នៅក្របខណ្ឌកំពូលប្រេស៊ីល Serie A ជាកន្លែងដែលគេបានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ដោយបានឈ្នះពានរង្វាន់ Copa Libertadores ក្នុងឆ្នាំ ២០២៣ មុនពេលចាកចេញដោយការយល់ព្រមពីគ្នាទៅវិញទៅមកក្នុងខែវិច្ឆិកា។ រូបគេក៏បានបង្ហាញខ្លួនចំនួន ៥៨ លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដោយបានឈ្នះពានរង្វាន់ Confederations Cup ក្នុងឆ្នាំ ២០១៣ បូករួមនឹងការឈ្នះមេដាយប្រាក់ នៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ ២០១២ នៅទីក្រុងឡុងដ៍ និងមេដាយសំរឹទ្ធនៅអូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង