នៅក្នុងកម្មវិធី MasterChef Cambodia វិញ្ញាសាប្រកួតជាក្រុម តែងតែកើតឡើងជាញឹកញាប់ផងដែរ ដើម្បីសាកល្បងសមត្ថភាពរបស់បេក្ខជនក្នុងការធ្វើការងារជាមួយគ្នា និងបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគេក្រោមសម្ពាធ។ វិញ្ញាសាជាក្រុម ជាធម្មតាបេក្ខជនអាចត្រូវបំបែកជាពីរក្រុម ឬច្រើនក្រុម ដោយក្រុមនីមួយៗត្រូវបានតម្រូវឱ្យធ្វើជាមុខម្ហូបជាក់លាក់មួយឱ្យបានសម្រេច ក្នុងរយៈពេលកំណត់។
ការប្រកួតប្រជែងជាក្រុមនៅក្នុងកម្មវិធី MasterChef ជារឿយៗកើតឡើងនៅក្នុងផ្ទះបាយ ឬនៅទីតាំងខាងក្រៅ។ ភារកិច្ចរបស់ក្រុមនីមួយៗ អាចមានភាពខុសប្លែកគ្នា ហើយអាចរួមបញ្ចូលការរៀបចំអាហារខ្នាតធំសម្រាប់ក្រុមភ្ញៀវ ការរៀបចំសម្រាប់ព្រឹត្តិការណ៍អ្វីមួយ ឬចម្អិនអាហារសម្រាប់ប្រធានបទ ឬមុខម្ហូបជាក់លាក់ណាមួយ។
ក្នុងអំឡុងពេលនៃការប្រកួតប្រជែងជាក្រុម បេក្ខជនត្រូវធ្វើការរួមគ្នាដើម្បីរៀបចំផែនការ និងធ្វើឱ្យចេញមុខម្ហូបរបស់ពួកគេ ការបែងចែកតួនាទីគ្នា និងការទទួលខុសត្រូវ និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា លទ្ធផលចុងក្រោយត្រូវតាមការស្ដង់ដាចង់បានរបស់គណៈកម្មការ។ គណៈកម្មការ នឹងវិនិច្ឆ័យក្រុមទាំងមូល ហើយក្រុមដែលចាញ់ ប្រឈមមុខនឹងវិញ្ញាសាក្រោមសម្ពាធ ឬជុំជម្រុះ ដែលបេក្ខជនម្នាក់ ឬច្រើននាក់ អាចនឹងត្រូវត្រឡប់ទៅផ្ទះវិញ។
វិញ្ញាសាជាក្រុម ជួយឱ្យបេក្ខជនចេះសាមគ្គីគ្នា ដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុម។ បេក្ខជនមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក សហការគ្នា និងបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាក្នុងផ្ទះបាយប្រកបដោយវិជ្ជាជីវៈ។ វាគឺជាផ្នែកមួយដ៏សំខាន់នៃ MasterChef Cambodia ដែលមិនត្រឹមតែតេស្តសមត្ថភាពក្នុងការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងសមត្ថភាពរបស់បេក្ខជននៅក្នុងការធ្វើការជាក្រុមដើម្បីសម្រេចគោលដៅតែមួយ។
សូមរង់ចាំទស្សនាការប្រកួតប្រជែងដ៏រំភើប និងស្វិតស្វាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕