×

Chef ម៉ាលីន និងChef ដាឡែត បង្ហាញភាពស្និតស្នាលក្នុងវេទិការបស់កម្មវិធី Mr. Chef Khmer របស់ស្ថានីយទូរទស្សន៍ CTN

ដំណឹងដ៏រំភើបសម្រាប់ Fan Fan របស់អ្នកទាំងពីរ! កញ្ញា ឆៃ តារាម៉ាលីន នឹងបង្ហាញខ្លួនក្នុងកម្មវិធី “Mr. Chef Khmer” នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។

ថ្មីៗនេះ ម៉ាលីន ក៏បានចែករំលែករូបថតជាមួយអតីតដៃគូប្រកួតក្នុងផ្ទះបាយកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក ផងដែរ ម្នាក់នោះគឺលោក ចៅ ដាឡែត។

ម៉ាលីន បានចែករំលែករូបថតរបស់ខ្លួននៅលើបណ្តាញសង្គមជាមួយ ដាឡែត ដោយបង្ហាញពីការចូលរួមនៅក្នុងកម្មវិធី “Mr. Chef Khmer” រដូវកាលថ្មី។ ការបង្ហោះនេះបានធ្វើឱ្យ Fan Fan រំភើបចិត្ត ទន្ទឹងរង់ចាំ និងចង់ឃើញអ្នកទាំងពីរសាជាថ្មី នៅលើវេទិការបស់ស្ថានីយទូរទស្សន៍ CTN ជាទីកន្លែងដែលផ្ដល់ឱកាសឱ្យអ្នកទាំងពីរបានជួបគ្នានិងប្រកួតប្រជែងគ្នា ក្នុងកម្មវិធីប្រកួតចម្អិនម្ហូប។

រដូវកាលខាងមុខនេះ Mr. Chef Khmer ដែលជាកម្មវិធីរបស់ក្រុមហ៊ុន CBS នឹងធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងមានការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង