×

បទពិសោធន៍សំខាន់៣ចំណុច ក្នុងការប្រកួតកម្មវិធី MasterChef Cambodia

ដើម្បីឈានដល់ការប្រកួតដណ្ដើមយកអៀមរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៤ បេក្ខជនគួរដឹងនូវបទពិសោធន៍សំខាន់ៗ ៣ ចំណុច

ចំណុចទាំងនោះមានដូចជា៖

ទី១. យកឧបករណ៍ និងសម្ភារសម្រាប់ការចម្អិន៖ ដោយសារបេក្ខជនមានច្រើនក្នុងការប្រកួត អាចធ្វើឱ្យមានកង្វះឧបករណ៍ ឬសម្ភារ។ មួយវិញទៀត បេក្ខជនខ្លះអាចនឹងយកឧបករណ៍ដែលមិនចាំបាច់សម្រាប់ការធ្វើម្ហូបរបស់ខ្លួន ធ្វើឱ្យបេក្ខជនដែលមានតម្រូវការ មិនមានឧបករណ៍សម្រាប់ការចម្អិនមុខម្ហូបរបស់ពួកគាត់ ដែលអាចបង្កជាផលលំបាកមួយសម្រាប់ការប្រកួតផងដែរ។

ទី២. ស្ដាប់គណៈកម្មការ៖ ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់នៅក្នុងការស្ដាប់ពីលក្ខខណ្ឌរបស់គណៈកម្មការ ដើម្បីជៀសវាងធ្វើខុសពីលក្ខខណ្ឌ និងអាចប្រឈមមុខនឹងការជម្រុះចេញពីកម្មវិធី។ ជាក់ស្ដែង បេក្ខជន អាចនឹងតម្រូវធ្វើឱ្យម្ហូបបែបអឺរ៉ុប ប៉ុន្តែបើបេក្ខជនធ្វើម្ហូបខ្មែរ ដោយសារមិនបានស្ដាប់លក្ខខណ្ឌច្បាស់ នោះអាចប្រឈមនឹងការធ្លាក់បាន។

ទី៣. ការរៀបចំ និងរសជាតិ៖ ប្រើប្រាស់ពេលវេលាខ្លះដើម្បីពិនិត្យរសជាតិ និងធ្វើការដេគ័រចានទៅលើមុខម្ហូបរបស់ខ្លួន ដើម្បីធ្វើឱ្យកាន់តែមានសោភ័ណភាពទាក់ទាញ។ បើសិនជារសជាតិមានបញ្ហា ក៏អាចប្រឈមនឹងការជម្រុះចេញផងដែរ

MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង