×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» រឿងធំហើយ! ប្រធានក្លិបចុះមកមើលផ្ទាល់ មេចុងភៅមានតែបន្លំភ្នែកធ្វើជាយកចិត្តទុកដាក់លើកីឡាករ

នៅក្នុងសប្ដាហ៍ទី១១ កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នឹងបង្ហាញពីទស្សនីយភាពថ្មីប្លែក ដោយប្រធានក្លិបនឹងឆ្លៀតទៅសួរសុខទុក្ខបុគ្គលិកនិងកីឡាករដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាពទាំងមូលរបស់ក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវ។

សម្រាប់ការមកទស្សនាក្លិបលើកនេះ មេចុងភៅនឹងរកវិធីដើម្បីបំភ័ន្តភ្នែករបស់ប្រធានក្លិបមិនឱ្យដឹងពីការពិតនូវចេតនាមិនល្អរបស់ខ្លួន ដែលតែងតែបង្ខំឱ្យកីឡាករទិញម្ហូបរបស់ខ្លួន និងការកេងប្រវ័ញ្ចលើថវិការបស់ក្លិបដោយមិនផ្ដល់អាហារល្អៗ ដែលបង្កឱ្យមានការតវ៉ាជារឿយៗពីកីឡាករនានា ដែលទទួលរងនូវភាពអយុត្តិធម៌នាពេលកន្លងមក។

ក្រឡេកទៅមើលវិធីបិទបាំងរបស់មេចុងភៅ គឺងាយៗដោយគ្រាន់តែធ្វើជាដាក់ម្ហូបអាហារល្អៗដើម្បីបង្ហាញដល់ប្រធានក្លិប រួចជាការស្រេច។ ប៉ុន្តែតើទង្វើបិទបាំងនេះ នឹងត្រូវនាយពែកមី និងគ្នីគ្នារបស់គាត់ មានប្រតិកម្មយ៉ាងដូចម្ដេចខ្លះ ដើម្បីបង្ហាញដល់មេធំរបស់ពួកគាត់?

រង់ចាំតាមដានសាច់រឿងទាំងមូលនៅសប្ដាហ៍ទី១១ នៃកម្មវិធី «សមរភូមិសំណើច» នាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង