×

MasterChef Cambodia រដូវកាលទី៤ ភ្នំពេញជាទីតាំងដាក់ពាក្យចុងក្រោយ ជាមួយការចូលរួមពីអតីតម្ចាស់ជ័យលាភី

កាលពីសប្តាហ៍មុន កម្មវិធី MasterChef Cambodia រដូវកាលទី បានបញ្ចប់ការទទួលពាក្យនៅខេត្តកំពត ដោយបានទាក់ទាញអ្នកចម្អិនតាមផ្ទះដែលមានទេពកោសល្យ មកដាក់ពាក្យជាមួយនឹងគំនិតច្នៃប្រឌិត និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅលើចានរបស់ពួកគេ

ទីតាំងចុងក្រោយ សម្រាប់ការទទួលនិងដាក់ពាក្យនឹងធ្វើឡើងនៅ Chip Mong Tower រាជធានីភ្នំពេញ នាថ្ងៃទី ១៥១៦ ខែកុម្ភៈ ឆ្នាំ២០២៥កាន់តែរំភើប លោក ឃួន សំអន ដែលជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី នឹងមកជាភ្ញៀវកិត្តិយសដ៏ពិសេស ដើម្បីជួបជាមួយអ្នកគាំទ្រ និងបង្ហាញពីការចម្អិនម្ហូបដ៏ពិសេស ដើម្បីបង្ហាញជូនទស្សនិកជនផងដែរ។

អ្នកដែលសម្រាញ់ការចម្អិន និងមានបំណងប្រាថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ អាចចូលរួមដាក់ពាក្យ និងបង្ហាញទេពកោសល្យរបស់ខ្លួន ដើម្បីមានឱកាសក្លាយជាកំពូលចុងភៅឯកបន្ទាប់របស់កម្ពុជាចំពោះបេក្ខជន ខ្មែរឥស្លាម ត្រូវបានលើកទឹកចិត្តឱ្យចូលរួមបង្ហាញពីមុខម្ហូបរបស់ពួកគាត់ទៅដល់អ្នកវិនិច្ឆ័យរបស់ MasterChef Cambodia ផងដែរ។

កុំខកខានឱកាសនេះកន្លងផុតទៅឱ្យសោះ! ចូលរួមដាក់ពាក្យទាំងអស់គ្នាដោយគ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ មកកាន់ទីតាំង នៅ Chip Mong Tower រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង ១៦ ខែកុម្ភៈ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង