×

កុំភ្លេចចូលរួមដាក់ពាក្យប្រយ័ត្នស្ដាយក្រោយ! ឱកាសចុងក្រោយក្នុងការចូលរួមជាមួយ MasterChef Cambodia រដូវកាលទី៤

ការទទួលនិងដាក់ពាក្យចុងក្រោយ សម្រាប់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ កំពុងរង់ចាំអ្នកស្រឡាញ់ការចម្អិនទាំងឡាយដែលមានបំណងធ្វើឱ្យសុបិនរបស់ខ្លួនឯងក្លាយជាការពិត!

ការទទួលនិងដាក់ពាក្យ នឹងធ្វើឡើងនៅ Chip Mong Tower រាជធានីភ្នំពេញ នៅថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច។ នេះជាពេលវេលារបស់អ្នកចម្អិនតាមផ្ទះ ដែលអាចបង្ហាញពីម្ហូបរបស់ខ្លួននៅចំពោះមុខក្រុមការងារ MasterChef Cambodia ដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តចំពោះវិស័យម្ហូបអាហារ។

លើសពីនេះ លោក ឃួន សំអន ដែលជាម្ចាស់ជ័យលាភីរដូវកាលទី៣ នឹងស្ថិតនៅរង់ចាំនៅនឹងកន្លែងដាក់ពាក្យ ដើម្បីលើកទឹកចិត្តដល់អ្នកដាក់ពាក្យទាំងអស់ ឱ្យឈោងចាប់យកក្ដីស្រមៃរបស់ខ្លួន ដូចដែលលោកធ្លាប់ធ្វើកាលពីរដូវកាលមុន។ ដោយគ្រាន់តែយកម្ហូបមួយចានដែលចម្អិនផ្ទាល់ដៃមកដាក់ពាក្យ ស្មើនឹងការបោះជំហានទៅរកការក្លាយជាចុងភៅឯកបន្ទាប់របស់កម្ពុជា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង