×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ម្ចាស់ជ័យលាភី MasterChef Cambodia លាតត្រដាងអាថ៌កំបាំងដើម្បីទទួលជោគជ័យក្នុងការប្រកួត

ការប្រកួតប្រជែងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី ៤ កាន់តែខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះ ខណៈអតីតម្ចាស់ជ័យលាភីកាលពីរដូវកាលទី២ និងទី ៣ ក៏បានចែករំលែកនូវអាថ៌កំបាំងរបស់ពួកគាត់ក្នុងការទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីបង្ហាញដល់បេក្ខជននៅក្នុងរដូវកាលទី៤។ គន្លឹះនៃជ័យជម្នះរបស់ពួកគាត់ គឺ ការរិះរកគំនិតថ្មីៗ និងការសមាធិ។

កញ្ញា ប៉ិច ស្រីណុច និងលោក ឃួន សំអន ម្ចាស់ជ័យលាភីរដូវកាលទី២និងទី៣ បានឱ្យដឹងថា បេក្ខជនត្រូវមានភាពច្នៃប្រឌិត និងការផ្តោតអារម្មណ៍ក្នុងការប្រកួត។ ការរិះរកគំនិតថ្មីៗទៅលើគ្រឿងផ្សំគោលណាមួយ គឺមានសារសំខាន់ដើម្បីបង្កើតមុខម្ហូបប្លែកៗ អំឡុងពេលប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង។ ទន្ទឹមនឹងនោះ ការធ្វើសមាធិញឹកញាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យអ្នកទាំងពីរផ្ដោតអារម្មណ៍បានល្អក្នុងពេលប្រកួត។

ដូច្នេះ ការរួមបញ្ចូលគ្នានូវការរិះរកនូវគំនិតថ្មីៗ ជាមួយនឹងការសមាធិ បានរួមចំណែកយ៉ាងខ្លាំង ដើម្បីជួយឱ្យស្រីណុច និងសំអន ឆ្លងផុតនូវឧបសគ្គជាច្រើននៅក្នុងផ្ទះបាយ MasterChef Cambodia ដើម្បីក្លាយជាម្ចាស់ពានរង្វាន់។

MasterChef Cambodia រដូវកាលទី៤ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ សូមតាមដានព័ត៌មានផ្សេងៗនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង