×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារ Joe Gomez របស់ Liverpool អាចអវត្តមានរយៈពេលយូរព្រោះរបួសសរសៃពួរ

គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា ខ្សែការពារ Joe Gomez នឹងមិនអាចបង្ហាញខ្លួនរយៈពេលយូរ សម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ បន្ទាប់ពីរូបគេជួបប្រទះបញ្ហារបួសសរសៃពួរ។

កីឡាករអង់គ្លេស ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន ១១ នាទីក្នុងការប្រកួត FA Cup ជុំទី ៤ ដែល Liverpool ចាញ់ក្រុមលីគទី២ Plymouth Argyle កាលពីថ្ងៃទី ៩ ខែកុម្ភៈកន្លងទៅ។

Joe Gomez ទើបតែបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកួតនោះប៉ុណ្ណោះ បន្ទាប់ពីបានសម្រាករយៈពេល៦សប្តាហ៍ដោយសារមានបញ្ហាសរសៃពួរកាលពីមុន ហើយឥឡូវគេបានរងរបួសនេះសាជាថ្មី។

Liverpool នៅមិនទាន់សម្រេចចិត្តថា តើកីឡាករវ័យ២៧ឆ្នាំ ដែលបានលេងត្រឹម ១០ ប្រកួតនៅរដូវកាលនេះ នឹងតម្រូវអោយមានការវះកាត់ព្យាបាលរបួសរបស់គេឬយ៉ាងណានោះទេ។
យ៉ាងណា លោក Arne Slot បាននិយាយថា Joe Gomez អាចនឹងត្រូវឆ្លងកាត់ការវះកាត់ ហើយរូបគេនឹងអវត្តមានរយៈពេលយូរ ថែមទៀតផង។

ទាក់ទិននឹងបញ្ហានេះ បុរសជនជាតិហូឡង់បានថ្លែងដូច្នេះ “វាជាការវាយប្រហារដ៏ធំមួយសម្រាប់ Joe Gomez និងសម្រាប់ពួកយើង។ គេពិតជាប្រឹងប្រែងខ្លាំងណាស់ក្នុងការត្រលប់មកវិញ ហើយបន្ទាប់មកការប្រកួតដំបូងនៅពេលដែលគេត្រលប់មកវិញបន្ទាប់ពី តែគេត្រូវអវត្តមានជាច្រើនសប្តាហ៍ម្តងទៀត។ ដូច្នេះវាតែងតែពិបាកសម្រាប់កីឡាករនៅគ្រប់ផ្នែកនៃរដូវកាលនេះ។ បញ្ហានេះនឹងធ្វើអោយ Joe Gomez នឹងខកខានការប្រកួតជាច្រើននៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែយើងរំពឹងថាគេនឹងត្រលប់មកវិញនៅក្នុងប្រកួតណាមួយ។”

ដោយឡែក Liverpool នឹងត្រូវប៉ះ Aston Villa នៅកីឡដ្ឋាន Villa Park នៅពាក់កណ្តាលសប្តាហ៍នេះសម្រាប់ជំនួបក្របខណ្ឌ Premier League របស់ពួកគេ។ ក្នុងនោះដែរ Liverpool រំពឹងថា នឹងអាចទទួលបានជ័យជំនះនិងវ៉ាដាច់១០ពិន្ទុ នៅលើកំពូលតារាងលីគកំពូលអង់គ្លេសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង