ភាពរំជើបរំជួលសម្រាប់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ កាន់តែខ្លាំង ស្របពេលដែលJudge Jessica បានបង្ហោះនៅលើ Facebook ដើម្បីបង្ហាញពីអារម្មណ៍ដ៏រំភើបក្នុងការវិលត្រឡប់នៃរដូវកាលថ្មី។ Judge បានសរសេរថា “ជួបគ្នាឆាប់ៗ ណា all loves នៅក្នុងផ្ទះបាយដ៏សែនក្ដៅ”។
សាររបស់គណៈកម្មការដ៏ទាក់ទាញរបស់កម្មវិធី MasterChef Cambodia បានធ្វើឱ្យ Fan Fan មានការរំពឹងខ្ពស់សម្រាប់រដូវកាលថ្មី។ ជាអ្នកផ្ដល់ការវិនិច្ឆ័យដ៏ម៉ត់ចត់ និងពោរពេញដោយភាពកក់ក្តៅ Judge Jessica នឹងបន្តផ្ដល់នូវស្ទាយប្លែកៗ និងការដាក់ពិន្ទុដោយសុក្រិត្យ សម្រាប់បេក្ខជនជើងខ្លាំងទាំងអស់នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។
រង់ចាំព័ត៌មានថ្មីៗបន្ថែមទៀត នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia ។ បន្ទាប់ពីការទទួលនិងដាក់ពាក្យបានបញ្ចប់ ក្រុមការងាររបស់កម្មវិធី MasterChef Cambodia ត្រៀមនឹងមានដំណឹងល្អសម្រាប់អ្នកដាក់ពាក្យផងដែរ។
សូមរង់ចាំទស្សនាបេក្ខជនមានទេព្យកោសល្យ វិញ្ញាសាប្រកួតប្លែក និងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia រដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕