×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ហាត់បាល់ជុំគ្នាសុខៗស្រាប់តែឈ្លោះគ្នាផ្អើល មានរឿងត្រូវតាមដានទៀតហើយជាមួយកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី១២

នៅក្នុងសប្ដាហ៍ទី១២ កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា ក្រុមរបស់នាយ ពែកមី កំពុងហាត់បាល់ជាមួយគ្នាសុខៗស្រាប់តែនាយក្ដីស្លាយជើងនាយស្ពៃ បង្កឱ្យមានរបួស ដែលនាំឱ្យការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូលត្រូវជួបនឹងបញ្ហាសាជាថ្មីម្ដងទៀត។

នៅលើទីលានហ្វឹកហាត់ ការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់ ធ្វើឱ្យមិត្តដែលរាប់គ្នាដូចជាបងប្អូន និងកំពុងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយប្រែទៅជាមើលមុខគ្នាលែងចំ។ តើពេលណាទើបក្រុមទាំងមូលអាចសម្រេចគោលដៅរបស់ពួកគេ បើនៅតែបែបនេះ?

កាន់តែថ្មីទៀតនោះ លោកសន្តិសុខមហាអួតដែលជាបងរបស់គ្រូបង្វឹក ហាក់ដូចជាមិនសប្បាយចិត្តប៉ុន្មាននោះទេ ហើយចង់ឱ្យកំពូលមេចុងភៅទាំងពីរ ធ្វើយ៉ាងណាត្រូវធ្វើម្ហូបឱ្យឆ្ងាញ់ៗម្ដង ព្រោះខានបានម្ហូបល្អហូបយូរមកហើយ ដោយសារចុងភៅទាំងពីរ ចេះតែកេងចំណេញលើគ្រឿងផ្សំខ្លាំងពេក។

តើរឿងរ៉ាវនឹងទៅជាយ៉ាងណា? រង់ចាំតាមដានសាច់រឿងទាំងមូលនៅសប្ដាហ៍ទី១២ នៃកម្មវិធី «សមរភូមិសំណើច» នាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង