
ស្រក់ទឹកភ្នែក! នាដការី សាលី ស្រីមាស ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង តាមរយៈការជួយសម្របសម្រួលពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីបម៉ុង គ្រុប បានសហការជាមួយសមាគមសិល្បករខ្មែរ រៀបចំពិធីសំណេះសំណាលជាមួយកញ្ញា សាលី ស្រីមាស នាដការីដ៏មានទេពកោសល្យមួយរូប ដែលកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវលាងឈាមជាប្រចាំ ទាមទារការព្យាបាលជាបន្ទាន់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវ និង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា សិល្បករ សិល្បការិនីមួយចំនួនផងដែរ។
ជាមួយគ្នានោះ លោកអ្នកឧកញ៉ា លាង ម៉េង បានប្រកាសជាសាធារណៈពីការជួយរ៉ាប់រងគ្រប់យ៉ាងក្នុងការព្យាបាលនាដការី សាលី ស្រីមាស ទាំងក្នុង និងក្រៅប្រទេស៕
