កម្មវិធី MasterChef Cambodia រដូវកាលទី៤ ខិតជិតនឹងចាប់ផ្ដើម ជាមួយនឹងការប្រកួតកាន់តែអស្ចារ្យនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ខ្លួន។ រឭកទៅកាលពីរដូវកាលទី៣ អតីតបេក្ខជន ហួន រតនាសូរ្យពេជ្រ បានឈ្នះការប្រកួតក្លាយជា Top 1 ជាលើកដំបូងសម្រាប់វិញ្ញាសាប្រអប់អាថ៌កំបាំង។
ក្នុងអំឡុងពេលនៃការប្រកួតប្រអប់អាថ៌កំបាំងជាលើកទី២នៅរដូវកាលទី៣ ពេជ្រ បានធ្វើឱ្យគណៈកម្មការទាំង៣ មានការភ្ញាក់ផ្អើលជាមួយនឹងមុខម្ហូបរបស់ខ្លួន ដើម្បីធានាជ័យជម្នះ និងទទួលបានសិទ្ធិអាទិភាពពិសេស ក្នុងការជ្រើសរើសគ្រឿងផ្សំគោលសម្រាប់បេក្ខជនដទៃទៀត។ ប៉ុន្តែអ្វីដែលជាសំណួរ៖ តើប្រិយមិត្តណាខ្លះ នៅចាំឈ្មោះមុខម្ហូបរបស់ ពេជ្រ ?
ម្ហូបមួយដែលធ្វើឱ្យគាត់ឈ្មោះ មានឈ្មោះថា ឆ្អឹងជំនីរកោះអណ្តែត ។
ជ័យជម្នះរបស់ ពេជ្រ បង្ហាញពីសក្តានុពល និងជាការចាប់ផ្ដើមនៃដំណើរដ៏អស្ចារ្យរបស់ពេជ្រ នៅក្នុងរដូវកាលទី៣ របស់ MasterChef Cambodia ។
សម្រាប់ MasterChef Cambodia រដូវកាលទី៤ កាន់តែរំភើប និងជក់ចិត្តជារដូវកាលណាទាំងអស់។ រង់ចាំតាមដានការប្រកួតក្នុងផ្ទះបាយដ៏ក្ដៅគគុក នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ!