×

MasterChef Cambodia រដូវកាលទី៤៖ តើអ្វីជា Appetizer ?

Appetizer ឬ ម្ហូបបើកមុខ  (Starter) គឺជាម្ហូបមួយដែលបម្រើមុនអាហារចម្បង។ វាអាចជា សាឡាដ, ស៊ុបសាមញ្ញ, Bruschetta, គួង ឬ Ceviche ។ល។ ម្ហូបក្លែម ជាវិញ្ញាសាសម្រាប់បេក្ខជនប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef Cambodia ផងដែរ។

Appetizer មានច្រើនប្រភេទ ដោយផ្អែកលើការរៀបចំ និងគ្រឿងផ្សំរបស់វា។

ម្ហូបក្លែមត្រជាក់៖ ម្ហូបក្លែមប្រភេទនេះមានដូចជា សាឡាត់ Gazpachos, Carpaccio ឬគ្រឿងសមុទ្រត្រជាក់ជាដើម។

ម្ហូបក្លែមក្តៅ៖ ពួកវាមានដូចជា ស៊ុប, មឹកបំពងម្សៅ, បន្លែដុត ឬផ្សិតញាត់សាច់។ល។

Canapés និង Finger Foods៖ ទាំងនេះគឺជាម្ហូប ដែលជាធម្មតាត្រូវបានបម្រើនៅក្នុងពិធីជប់លៀង ឬព្រឹត្តិការណ៍នានា ដូចជា សាំងវិចខ្នាតតូច, Cheese platters ឬសាច់គោអាំងចង្កាក់។

ម្ហូបជ្រលក់៖ ពួកវាមានទឹកជ្រលក់ជាមួយនំបុ័ង នំស្រួយ ឬបន្លែ ដូចជា Hummus, Guacamole, ឬ spinach artichoke dip ។

គ្រឿងសមុទ្រ៖ ពួកវាគឺជាម្ហូបក្លែមដែលមានគ្រឿងសមុទ្រជាគ្រឿងផ្សំគោល ដូចជា Shrimp cocktail Oyster Rockefeller ឬនំសាច់ក្ដាម។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងបន្តផ្ដល់ជូននូវវិញ្ញាសាប្លែកៗ ជាមួយនឹងគ្រឿងផ្សំដ៏ពិសេសៗ សម្រាប់បេក្ខជនប្រកួតប្រជែង។ ដូច្នេះ រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង